ពិសេស​មិន​ធ្លាប់មាន​ជាមួយ​កម្មវិធី «ទិញ​ស្រួល ឈ្នះ​ស្រួល» ពី​ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី

ភ្នំពេញ៖ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន​ទ្រូ​ម៉ាន់​នី និង BOOKMEBUS បាន​សហការគ្នា ដោយ​ផ្ដល់នូវ​ភាពងាយស្រួល​ដល់​អតិថិ​ជន​ទាំងអស់​អាច​ទិញ​សំបុត្រ​ឡានក្រុង​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ព្រមទាំង​អាច​ឈ្នះ​រង្វាន់​ជាច្រើន​ដូចជា៖ iPhone 8 ចំនួន 1 រងា្វ​ន់, iPad mini ចំនួន 1 រងា្វ​ន់, Power Bank ចំនួន 10 រងា្វ​ន់ និង​កង្ហារ 10 រងា្វ​ន់។

ដើម្បី​សែ្វ​ងរ​ក​អ្នកឈ្នះ​រង្វាន់​ខាងលើនេះ ក្រុមហ៊ុន​ទាំងពីរ​បាន​បែងចែក​ការចាប់​ផ្សងសំណាង​ជា​ពីរលើក ដោយ​លើកទីមួយ​បាន​ប្រព្រឹត្ត​រួចទៅហើយ​កាលពី​ថ្ងៃទី 07 ខែ វិច្ឆិកា ឆ្នាំ2017 នាពេល​នោះដែរ​ក្រុមហ៊ុន​បាន​ស្វែងរក​អ្នកឈ្នះ​រង្វាន់​ធំ iPad mini ចំនួន 1រង្វាន់ ដែល​បាន​ទៅលើ​អតិថិជន​មានឈ្មោះ អ៊ឹម សារុន និង​រង្វាន់ Power Bank ចំនួន 5 រងា្វ​ន់ បាន​ទៅលើ​អតិថិជន​មានឈ្មោះ រាសី សុ​វ​ត្តិ​ផានិត   ,កាន់ ចាន់​នឿន, ណេង ច​ន្ធី , ប៉ៃ សុភាក់ និង សេង សុគន្ធា​រ៉ា ។ រីឯ​ការចាប់​ផ្សងសំណាង​ជា​លើក​ទី​ពីរ ក្រុមហ៊ុន​ទាំងពីរ​នឹង​ផ្តល់ជូន​រង្វាន់​ធំ iPhone 8 ចំនួន 1រង្វាន់ , Power Bank ចំនួន 5 រងា្វ​ន់  និង​កង្ហារ 10 រង្វាន់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ដើមខែ​មករា ឆ្នាំ2018 ។

សូមបញ្ជាក់​ផងដែរ​ថា​ក្នុង​ការចាប់​រង្វាន់​ទាំងពីរ​លើក​នេះ ធ្វើឡើង​តាមរយៈ​ការផ្សាយ​ផ្ទា​ល់ពី​គេហទំព័រ Facebook ទ្រូ​ម៉ាន់​នី ។

ក្រុមហ៊ុន​ទាំងពីរ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អតិថិជន​ទាំងអស់​ដែល​បាន​ទិញ​សំបុត្រ​ឡានក្រុង​តាម​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី ក្រុមហ៊ុន​ជឿជាក់ថា​សេវា​ទិញ​សំបុត្រ​ឡាន​តាមរយៈ​ភ្នាក់ងារ​ទ្រូ​ម៉ាន់​នី​គឺជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ដែល​អាចជួយ​អតិថិជន​ចំណេញ​ពេលវេលា ងាយស្រួល កាត់បន្ថយ​ក្នុងការ​ធ្វើដំណើរ​ច្រើនដង​ដើម្បី​ទិញ​ឬ​កក់​សំបុត្រ​ឡាន​ផ្ទាល់​នៅ​ស្ថានីយ៍​រថយន្ត​ឡានក្រុង។

 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​មកកាន់ 070 999 630 /089 999 639 /060 555 639

 

Advertisement