រថយន្ត ហាវ​ថា​យ (HAWTAI A25) ឧបត្ថម្ភ កម្មវិធី តម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍ រៀបចំឡើង​នៅ​សាកលវិទ្យាល័យធំៗក្នុង​រាជធានី​ភ្នំពេញ

ភ្នំពេញ៖ ក្រុមហ៊ុន Worldwide Motor Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​ដ៏​ធំ​មួយ បានទទួល​សិទ្ធិផ្តាច់មុខ ក្នុងការ​នាំចូល និង​ចែកចាយ​រថយន្ត​ថ្មី​ទំនើប HAWTAI A25 នៅក្នុង​ប្រទេស​កម្ពុជា បាន​ឧបត្ថម្ភ​ដ៏​ធំ​ក្នុង​ការរៀបចំ​កម្មវិធី “ ការតម្រង់ទិស និង​ការចែករំលែក​បទពិសោធ​ន៍”  ដែលជា​កម្មវិធី​មួយ​បណ្តុះបណ្តាល​អប់រំ​មួយ​ដ៏​ធំ ដល់​និស្សិត​ទាំងឡាយ​ដែល​រៀបចំឡើង​ដោយ​ក្រុមហ៊ុន AGB  និង​មានការ​ចូលរួម​ពី​សាកលវិទ្យាល័យធំៗចំនួន10 ក្នុង​រាជធានី​ភ្នំពេញ ហើយ​ការបណ្តុះបណ្តាល​នេះ​ចាប់ផ្តើម​ពី​ចុងខែ​តុលា និង​បញ្ចប់​ទៅវិញ​នៅ​ចុងខែ​ធ្នូ ឆ្នាំ 2017 ហើយ​ការរៀបចំ​លើកដំបូង​នេះ គឺ​នៅ​សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ថ្ងៃទី 27 ខែតុលា ឆ្នាំ 2017។

លោក ពាង ម៉ាន់ អគ្គ​នាយ​ក្រុមហ៊ុន WMC បាន​មានប្រសាសន៍​ឲ្យ​ដឹងថា “រថយន្ត​ហាវ​ថា​យ (HAWTAI A25)  ដែលជា​ប្រភេទ​រថយន្ត SUV ដ៏​ថ្មី​សន្លាង បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប​បំផុត​នេះ ជានិច្ចកាល តែងតែ​ចូលរួម​ឧបត្ថម្ភ និង​លើកស្ទួយ​កម្មវិធី​ជាច្រើន ទាំង​កម្មវិធី​អប់រំ និង ការងារ​សង្គម។ ជាក់ស្តែង ដូចជា​កម្មវិធី  ការតម្រង់ទិស ឆ្ពោះទៅរក​ភាពជោគជ័យ​នេះ ជាដើម គឺជា​កម្មវិធី​អប់រំ​មួយ​ដ៏​ល្អ  ដែលប្អូនៗនិស្សិត អាចនឹងទទួល​បាន​នូវ​ចំណេះដឹង និង​បទពិសោធន៍ល្អៗពី​វាគ្មិនចំណានៗ និង​ល្បី ដែល​ពួកគាត់​គឺជា​បុគ្គល​ជោគជ័យ​ក្នុង​អាជីព​ការងារ ហើយ​គាត់​មក​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​នេះ គឺ​ក្នុង​គោលបំណង​ដើម្បី​ផ្តល់នូវ​គន្លឹះ​នៃ​ភាពជោគជ័យ​ដល់​និស្សិត​ទាំងអស់  ថា​នៅពេល​បញ្ចប់​ការសិក្សា តើ​ខ្លួន​ត្រូវធ្វើ​យ៉ាងណា ដើម្បី​យកចំណេះ​ដឹង ដែល​ខ្លួន​បាន​សិក្សា​នៅ​មហាវិទ្យាល័យ​នានា​នេះ មក​បំពេញការងារ​ឲ្យ​មាន​ប្រសិទ្ធិភាព ទទួលបាន​ភាពជា​បុគ្គលិក​ឆ្នើម ដែល​បណ្តា​ក្រុមហ៊ុន​ឯកជន ព្រមទាំង​ស្ថាប័នរដ្ឋ ដែល​គេ​ត្រូវការ។

លោក​អគ្គនាយក​បា​នប​ន្ត​ទៀតថា ក្រុមហ៊ុន​ណា​ក៏ដូចជា​ក្រុមហ៊ុន​ណា​ដែរ តែងតែ​ចង់បាន​បុគ្គលិក​ល្អ មានចំណេះដឹង​ជ្រៅជ្រះ បទពិសោធន៍ល្អៗ ស្មោះត្រង់ អំណត់​ក្នុង​ការងារ និង​ដោះស្រាយ​បញ្ហា​ដោយ​ភាព​ឆ្លាត​វៃ ដោយ​គេ​មិន​ខ្លាច​ក្នុង​ការផ្តល់​ប្រាក់ខែ​ខ្ពស់​ទៅ​ឲ្យ​បុគ្គលិក​ទាំង​នោះទេ ។ យ៉ាងណាមិញ ក្រុមហ៊ុន WMC ដែលជា​ក្រុមហ៊ុន​ដ៏​ធំ នាំចូល​រថយន្ត HAWTAI A25 នេះ ក៏​ត្រូវការ​បុគ្គលិកឆ្នើមៗល្អ មក​បំពេញការងារ​ដើ​ម្ប​ភាពជោគជ័យ​ទាំងអស់គ្នា​ផងដែរ។ ដោយហេតុ​នេះហើយ ទើប​រាល់​កម្មវិធី ទាក់ទង​នឹង​ការបណ្តុះ​ធនធានមនុស្ស HAWTAI A25 តែងតែ​ជួយឧបត្ថម្ភ​គាំទ្រ​ជានិច្ច។

កម្មវិធី​នេះ ដែល​រៀបចំ​នៅតាម​បណ្តា​សាកលវិទ្យាល័យ​ទាំង​ដប់​នៅ​រាជធានី​ភ្នំពេញ​នេះ ក៏មាន​ការដាក់​តាំង​បង្ហាញ​នូវ​រថយន្ត HAWTAI A25 SUV នេះ ក្នុង​ទីធ្លា​សាកល​វិ​ទ្យ​ល័យ​ផងដែរ ដើម្បី​ឲ្យ​និស្សិត សាស្ត្រាចារ្យ  និង​មហាជន​ទាំងឡាយ បានឃើញ​នូវ​រូបរាង​ដ៏​ល្អ​ប្រណិត​របស់​រថយន្ត​នេះ​ទាំង​រូបរាង​ខាងក្រៅ និង​ការ​រចនា​ផ្នែក​ខាងក្នុង​រថយន្ត ដែល​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​ល្អឥតខ្ចោះ ទាំងអស់ រួមទាំង​ម៉ាស៊ីន​គុណភាព​លំដាប់​ស្តង់ដារ​អន្តរជាតិ ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ខ្ពស់ មាន​ការធានា​ច្បាស់លាស់​ពី​ក្រុមហ៊ុន​រយៈ​លើ​គុណភាព និង​គ្រឿងបន្លាស់។

យ៉ាងណាមិញ ការរៀបចំ​កម្មវិធី​នេះ គឺ​ចំពេល ដែល​ក្រុមហ៊ុន WMC មានកម្ម​វិធី​ពិសេស  គឺមាន​ទឹកប្រាក់​បង់​ដំបូង​តែ 3000ដុល្លារ ( បី​ពាន់​ដុល្លារ) ប៉ុណ្ណោះ អតិថិជន​ទាំងអស់​នឹង​ទទួលបាន​រថយន្ត HAWTAI A25 ដ៏​ថ្មី​សន្លាង​នេះ​ភ្លាម​ជាមួយនឹង​ការផ្តល់ជូន​ពិសេស​ដូចជា សេវា​ធានារ៉ាប់រង​អាយុជីវិត មានតម្លៃ 10000ដុល្លារ ការធានា​លើ​គុណភាព​ម៉ាស៊ីន និង​គ្រឿងបន្លាស់​រថយន្ត​រយៈពេល 5ឆ្នាំ​ស្មើនឹង 100,000គីឡូ​ម៉ែត  ហើយ​លើសពីនេះ​ទៀត អតិថិជន​ម្នាក់​អា​ចក​ម្ម៉​ង់​ទិញ​បាន 3 គ្រឿង ជាមួយ​ប្រាក់កម្ចី​រហូតដល់ 100,000$ និង 2,000,000 $ សម្រាប់​អតិថិជន​ជា​លក្ខណៈ​ក្រុមហ៊ុន​ពី​ដៃគូ​មីក្រូហិរញ្ញវត្ថុ​របស់ HAWTAI A25។ កម្មវិធី​ពិសេស​នេះ គឺ​ផ្តល់ឱកាស​ដល់​សិស្ស និស្សិត  សាស្ត្រាចារ្យ  បុគ្គលិក​នានា ដែលមាន​បំណង​ទិញ​រថយន្ត​ថ្មី ដើម្បី​ជីវិត​ដ៏​ទាន់សម័យ​របស់ខ្លួន។

សម្រាប់​ព័ត៌មាន​បន្ថែម អតិថិជន​ក៏​អាច​អញ្ជើញ​មកកាន់ Showroom HAWTAI A25 ដែល​នៅជាប់​របង​វត្ត​ទឹកថ្លា​ឬ​ទំនាក់ទំនង​តាម​ទូរស័ព្ទ​លេខ 078 999 006 ឬ​ចូលទៅ​កាន់ www.facebook.com/wmchawtai

Advertisement