(ភ្នំពេញ) – តើនាងកញ្ញា លោក លោកស្រី គឺជាមនុស្សស៊ីវិល័យដែលចូលចិត្ត និងមានបំណងស្វែងរកម៉ូដសម្លៀកបំពាក់ទាន់សម័យ និងថ្លៃថ្នូរលំដាប់ពិភពលោកមែនទេ? ZARA បានមកដល់កម្ពុជាយើងហើយ!
ក្រុមហ៊ុនគ្រប់គ្រង ម៉ាក ZARA បានសម្ពោធបើកដំណើរការហាងសម្លៀកបំពាក់លំដាប់ពិភពលោកដំបូងរបស់ខ្លួននៅកម្ពុជា ស្ថិតនៅផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល ជាកន្លែងប្រមូលផ្ដុំនូវម៉ូដសម្លៀកបំពាក់ទាន់សម័យ និងសម្បូបែបសម្រាប់មនុស្សគ្រប់វ័យ។
នាងកញ្ញា លោក លោកស្រី អាចរកទិញសម្លៀកបំពាក់ថ្មីៗ ទាន់សម័យ សម្បូរបែប សម្រាប់គ្រប់វ័យ នៅឯហាង ZARA ក្នុងផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល នៅរាជធានីភ្នំពេញ ដែលបើកដំណើរការលក់ចាប់ពីថ្ងៃទី13 ខែឧសភា ឆ្នាំ 2023 និងរកទិញបានតាមអនឡាញ តាមរយៈគេហទំព័រ Zara.com/kh។
ហាងសម្លៀកបំពាក់អន្តរជាតិដំបូងគេក្នុងប្រទេសកម្ពុជា របស់យីហោ ZARA ស្ថិតនៅក្នុងបរិវេណទំហំសរុប 3,300 ម៉ែត្រការ៉េ ដែលលាតសន្ធឹងពេញមួយជាន់នៃផ្សារទំនើប ជីប ម៉ុង 271 មេហ្កាម៉ល។ ផ្នែកខាងក្នុងរបស់ហាងនេះ ត្រូវបានរចនាដោយស្ទូឌីយោ ស្ថាបត្យកម្ម ZARA (Zara Architectural Studio) ដែលភាគច្រើនមានពណ៌ស្រស់ស្អាត ស៊ីគ្នានឹងពណ៌នានារបស់សម្លៀកបំពាក់ រួមគ្រឿងសង្ហារឹមធ្វើពីឈើ និងផ្ទៃពណ៌ធម្មជាតិដ៏ទាក់ទាញ។
ហាង ZARA មានទំហំធំទូលាយ ប្រមូលផ្ដុំសម្លៀកបំពាក់កីឡា ស្បែកជើង និងប្រដាប់ប្រដារផ្សេងៗដ៏ទាន់សម័យ។ ក្នុងហាង មានការតុបតែង និងរចនាគ្រឿងសង្ហារឹមប្លែកៗ និងរៀបចំទីតាំងស្តុកទំនិញថ្មីនៅជាប់ៗ គ្នា ផ្ដល់ភាពងាយស្រួលដល់អតិថិជន។
ហាង ZARA ត្រូវបានបំពាក់ឧបករណ៍បច្ចេកវិទ្យាដ៏មានប្រសិទ្ធភាព ដើម្បីផ្តល់ជូនអតិថិជននូវបទពិសោធន៍ម៉ូដែលសម្លៀកបំពាក់មួយគ្មានពីរ ដែលរួមបញ្ចូលជាមួយវេទិកាអនឡាញថ្មីបំផុតនៅកម្ពុជា ក្នុងនោះមានដូចជា Zara.com/kh តាមរយៈកម្មវិធី Zara និងមុខងារ Store Mode ជាដើម។ ZARA ផ្ដល់ភាពងាយស្រួលដល់អតិថិជន ដោយសារមានកម្មវិធីស្វែងរកទំនិញនៅក្នុងហាង តាមរយៈអ៊ីនធើណិត។ ទំនិញដែលលក់តាមអនឡាញមានតម្លៃដូចគ្នាទៅនឹងទំនិញលក់នៅក្នុងហាង ZARA ហើយអតិថិជនអាចសម្រេចចិត្តទិញមុខទំនិញដោយការដឹកជញ្ជូនដល់ផ្ទះ ឬទៅទិញផ្ទាល់នៅហាងក៏បាន។
មុខងារ «Store Mode» តាមរយៈកម្មវិធី ZARA ភ្ជាប់ប្រព័ន្ធអនឡាញជាមួយហាងនៅរាជធានីភ្នំពេញ។ មុខងារនេះអនុញ្ញាតឱ្យអតិថិជនរកមើលមុខទំនិញនៅក្នុងហាង និងបញ្ជាទិញទំនិញក្នុងរយៈពេលដ៏ខ្លី។ អតិថិជនក៏អាចប្រើបាស់កម្មវិធីនេះ ដើម្បីរកទីតាំងមុខទំនិញ នៅក្នុងហាងផងដែរ។
សម្រាប់ការដឹកជញ្ជូន គឺត្រូវបានរៀបចំឡើងដើម្បីផ្តល់ជូននូវផលិតផល ដែលបានបញ្ជាទិញតាមអនឡាញ ដោយការវេចខ្ចប់យ៉ាងប្រុងប្រយ័ត្ន មិនធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងការពារមុខទំនិញក្នុងអំឡុងពេលដឹកជញ្ជូន។
មុខទំនិញត្រូវបានដឹកជញ្ជូនដោយឥតគិតថ្លៃ ដោយមិនគិតពីចំនួនមុខទំនិញ នៅពេលអតិថិជនសម្រេចចិត្តទិញមុខទំនិញនៅក្នុងហាង តាមរយៈសេវាដឹកជញ្ជូនស្តង់ដារពី 7 ទៅ 8 ថ្ងៃនៃថ្ងៃធ្វើការ។
អតិថិជនដែលជ្រើសរើសការដឹកជញ្ជូនដល់ផ្ទះ សម្រាប់ការដឹកជញ្ជូនតាមស្ទង់ដារ 7-8 ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញដែលមានតម្លៃលើសពី 320,000 រៀល នឹងមិនគិតថ្លៃដឹកជញ្ជូន។ ចំពោះការដឹកជញ្ជូនតាមស្តង់ដារ 7-8 ថ្ងៃនៃថ្ងៃធ្វើការ លើការបញ្ជាទិញដែលមានតម្លៃក្រោម 320,000 រៀល នឹងមានការគិតថ្លៃដឹកជញ្ជូន 20,000 រៀល។
ចំពោះអតិថិជនដែលចង់ផ្លាស់ប្តូរទំនិញ តាមគោលការណ៍ផ្លាស់ប្តូរ និងប្រគល់ទំនិញត្រលប់ គឺដូចគ្នាសម្រាប់ទាំងការទិញនៅហាង និងតាមអនឡាញ ក្នុងនោះ អតិថិជនអាចប្រគល់ទំនិញដែលមិនទាន់បានប្រើប្រាស់ត្រលប់មកវិញដើម្បីប្តូររយកប្រាក់ ក្នុងរង្វង់ 30 ថ្ងៃ បន្ទាប់ពីបានទិញ។ ការប្រគល់ទំនិញគឺឥតគិតថ្លៃ សម្រាប់ការប្រគល់ទំនិញផ្ទាល់នៅហាង និងគិតថ្លៃ 20,000 រៀល សម្រាប់ការប្រគល់ទំនិញពីអាសយដ្ឋានរបស់អតិថិជន។
យីហោ Zara គឺជាផ្នែកមួយនៃក្រុមហ៊ុន Inditex ដែលជាក្រុមហ៊ុនលក់រាយសម្លៀកបំពាក់ទូទាំងពិភពលោក។ Inditex ក៏ជាម្ចាស់កម្មសិទ្ធិលើក្រុមហ៊ុនជាច្រើនទៀត រួមមាន ក្រុមហ៊ុន Pull&Bear, Massimo Dutti, Bershka, Stradivarius, Oysho, Zara Home និង Uterque ផងដែរ។ រឿងរ៉ាវស្ដីពី ZARA បានចាប់ផ្តើមជាមួយនឹងការបើកហាងដំបូង របស់ខ្លួននៅប្រទេសអេស្ប៉ាញ ក្នុងឆ្នាំ 1975 ហើយ បច្ចុប្បន្ននេះ ZARA មានវត្តមានទាំងនៅហាងផ្ទាល់ និងនៅលើហាងអនឡាញ នៅក្នុងទីផ្សារជាង 200 កន្លែង នៅទូទាំងពិភពលោក។ ដោយផ្តោតលើការច្នៃប្រឌិតឥតឈប់ឈរ ZARA ផ្តល់ជូននូវផលិតផលឈានមុខគេសម្រាប់ស្រ្តី បុរស និងកុមារ តាមរយៈគំរូអាជីវកម្មដែលធ្វើឱ្យអតិថិជនមានចំណាប់អារម្មណ៍លើអ្វីគ្រប់យ៉ាងដែលយើងមាន។
លើសពីនេះទៅទៀត ថ្នាក់ដឹកនាំរបស់យីហោ ZARA ក៏ដូចជា Inditex ក៏បានសន្យាថា នឹងសម្រេចឱ្យបានគោលដៅស្ដីពីការបន្សាបកាបូនដែលនឹងជួយទប់ស្កាត់ការឡើងកម្ដៅផែនដីនៅត្រឹមឆ្នាំ 2040 ផងដែរ៕