ណាហ្គាខប បោះទុន វិនិយោគប្រមាណ ១,៥កោដិដុល្លារ សម្រាប់កសាងណាហ្គាទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក

ភ្នំពេញ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រុមហ៊ុនណាហ្គាខប លីមីធីតតាមរយៈសាខារបស់ខ្លួន គឺណាហ្គាវើលលីមីធីត ដែលគ្រប់គ្រង និងប្រតិបត្តិការ ណាហ្គាវើល បានប្រកាសត្រៀមពិធី បើកសម្ពោធបឋមរបស់ខ្លួន បន្ទាប់ពីបញ្ចប់ការសាងសង ណាហ្គាទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក ជាមួយការពង្រីកចុងក្រោយ មណ្ឌលកម្សាន្តណាហ្គាវើល នឹងក្លាយជាមណ្ឌលកម្សាន្តចម្រុះ លំដាប់ពិភពលោកមួយ ដែលមានទឹកប្រាក់វិនិយោគ ប្រមាណ១,៥កោដិដុល្លារអាមេរិក ។

ណាហ្គាវើល មានបន្ទប់សណ្ឋាគារសរុប ប្រមាណ១៧០០បន្ទប់ សាលមហោស្រពមាន ២២០០កៅអី សាលមហាសន្និបាត សាលកាស៊ីណូ ហាងលក់ទំនិញក្រោមដី ភោជនីយដ្ឋាន បានីយដ្ឋាន និងហាងកាហ្វេ ជាច្រើនកន្លែងថែមទៀត។ មណ្ឌលកម្សាន្តណាហ្គាវើល រំពឹងលើកកិត្តិសព្ទ រាជាធានីភ្នំពេញ និងចូលរួមអភិឌ្ឍសេដ្ឋកិច្ចសង្គម នៃប្រទេសកម្ពុជា ហើយនាពេលបច្ចុប្បន្ន ណាហ្គាវើល មានបុគ្គលិកប្រមាណជាង ៧០០០នាក់ ដោយបានចូលរួមបង្កើន ផលិតផលក្នុងស្រុក នៃវិស័យទេសចរណ៍ ចំនួន២៥ភាគរយ និងបង្កើនផលិតផល សរុបរបស់ប្រទេសកម្ពុជា ប្រមាណជា៣ភាគរយ ។

នៅក្នុងឱកាសពិធី បើកជាផ្លូវការនៃមណ្ឌលកម្សាន្ត ណាហ្គាវើលទី២ ដោយអញ្ជើញចូលរួមពីលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នៃប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា ព្រមទាំងឯកអគ្គរដ្ឋអាស៊ាន ប្រចាំនៅប្រទេសកម្ពុជាទំាង១០ប្រទេស ក្នុងរាត្រីសមោលអាស៊ានហ្គោល ក្រោមបរិយាកាសរីករាយ និងស្និទ្ធស្នាលបំផុត ។

ណាហ្គាវើលទី២ និងផ្សារក្រោមដី ណាហ្គាស៊ីធីវ៉ក ត្រូវបានសាងសងលើផ្ទៃដីសរុប ប្រមាណ១២០,០០០ម៉ែត្រកូរ៉េ ហើយណាហ្គាវើលទី២ មានបន្ទប់សណ្ឋាគារ៩០៣បន្ទប់ (រួមមាន បន្ទប់ VIP ចំនួន៣៦បន្ទប់ទៀត) ផ្សារទំនើបក្រោមដីណាហ្គាស៊ីធីវ៉ក ដែលមានទំហំ៣៨០០ម៉ែត្រកូរ៉េ មណ្ឌលស្ប៉ាប្រណិត លំដាប់ពិភពលោក (មានចំនួន៦៥បន្ទប់ស្ប៉ាស្វ៊ីត) ភោជនីយដ្ឋាន លំដាប់អន្តរជាតិជាច្រើនកន្លែង។  ណាហ្គាស៊ីធីវ៉ក ដែលជាផ្សារទំនើបក្រោមដី លក់ទំនិញរួចពន្ធ ម៉ាកអន្តរជាតិល្បីៗ គឺជាផ្សារទំនើបក្រោមដី ដែលតភ្ជាប់ណាហ្គាវើល ទៅណាហ្គាទី២៕

Advertisement