រមណីយដ្ឋានឋានសួគ៌បូកគោបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាលើកទី៤

នៅព្រឹកថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០១៧, រមណីយដ្ឋានឋានសួគ៌បូកគោបានរៀបចំព្រឹត្តិការណ៍សប្បុរសធម៌ជាលើកទី៤ គឺការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ ដែលស្ថិតនៅលើភ្នំបូកគោក្នុងខេត្តកំពត។ ព្រឹត្តិការណ៍ការរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង និងប្រណាំងកង់ឋានសួគ៌បូកគោ បើកទូលាយស្វាគមន៍សម្រាប់អ្នកចូលរួមទាំងជនជាតិខ្មែរ និងបរទេសដោយមិនកំណត់អាយុសម្រាប់អ្នកចូលរួមរត់ប្រណាំង  សប្បាយៗ សម្រាប់ការប្រណាំងកង់ មិនត្រូវបានអនុញ្ញាតអាយុចាប់ពី ៩ឆ្នាំឡើងទៅ។

ព្រឹត្តិការណ៍សប្បុរសធម៌នៅលើភ្នំបូកគោនេះ ផ្តល់ឱកាសសម្រាប់អ្នកចូលរូមក្នុងការទទួលបាននូវបទពិសោធថ្មីមូយសម្រាប់ប្រទេសកម្ពុជា ដោយមិនត្រឹមតែជាការចូលរួមដើម្បីភាពសប្បាយរីករាយ និងសុខភាពតែប៉ុណ្ណោះទេ ប៉ុន្តែ វាជាការចូលរួមដើម្បីផ្តល់នូវតម្លៃជាមនុស្សធម៌ ព្រោះចំណូល​ដែលទទួលបានពីព្រឹត្តិការណ៍សប្បុរសធម៌នេះនឹងផ្តល់ការឧបត្ថម្ភជូនដល់​មន្ទីរពេទ្យ​គន្ធបុប្ផា។

ចំពោះជ័យលាភីនៃការរត់ប្រណាំង និងប្រណាំងកង់នឹងទទួលបាននូវមេដាយ និងរង្វាន់ផ្សេងៗជាច្រើនទៀត ចំណែកអ្នកមិនទទួលបានជ័យលាភី ក៏អាចទទួលបានមេដាយអនុស្សាវរីយ៍ព្រះមុនីវង្សបូកគោម៉ារ៉ាតុងម្នាក់មួយផងដែរ។

ក្នុងកំឡុងពេលនៃព្រឹត្តិការណ៍នេះ អ្នកចូលរួមនឹងទទួលបាននូវភាពរីករាយជាមួយការប្រគុំតន្រ្តីដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរ Ganzberge និងស្ថានីយ៍ទូរទស្សន៍ហង្សមាស។ កម្មវិធីនៅក្នុងឆ្នាំនេះ គឺជាឱកាសមួយដ៏ពិសេស ដោយសារព្រឹត្តិការណ៍នេះបានរៀបចំនៅថ្ងៃឈប់សម្រាក លើសពីនេះ អ្នកចូលរួមអាចបន្ត⁣⁣ការស្នាក់នៅ ដើម្បីទទួលយកនូវបទពិសោធន៍ថ្មីជាមួយនឹងការបោះជំរុំខ្នាតធំនៅមុខសណ្ឋាគារ។

រមណីយដ្ឋានឋានសួគ៌បូកគោមានទីតាំងស្ថិតនៅលើភ្នំបូកគោ ក្នុងស្រុកទឹកឈូ ខេត្តកំពត ដែលជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តដ៏ល្បីល្បាញសម្រាប់ប្រទេសកម្ពុជា មានទេសភាពធម្មជាតិដ៏ស្រស់ត្រកាលគួរជាទីមនោ រម្យ និងសំបូរដោយកន្លែងកម្សាន្តនានា។

សូមជម្រាបជូនផងដែរថាសព្វថ្ងៃនេះរមណីយដ្ឋានឋានសួគ៌បូកគោមានសេវាកម្មដឹកអ្នកដំណើរប្រចាំថ្ងៃ⁣ ដែលចេញដំណើរពីភ្នំពេញ-បូកគោ-ភ្នំពេញ ប្រកបដោយសុវត្ថិភាព និងផាសុកភាពខ្ពស់។

ចេញដំណើរជារៀងរាល់ថ្ងៃ

ភ្នំពេញ-បូកគោ វេលាម៉ោង⁣៧:០០⁣ព្រឹក

បូកគោ-ភ្នំពេញ វេលាម៉ោង  ១:៤៥នាទីរសៀល

Advertisement