តន្ត្រី​កន្ត្រាក់​អារម្មណ៍ EDM CAMBODIA រៀបចំ​កម្មវិធី​តន្ត្រី​ដ៍​ធំ​ពុំ​ធ្លាប់​មាននៅ​កម្ពុជា

ក្រុម EDM Cambodia បាន​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ Heneken រៀបចំ​ព្រឹត្តិការណ៍​រាំរែក​ដ៏​រំភើប​អស្ចារ្យ ដែលមាន​ឈ្មោះថា “Afterlife: Asylum” ដែល​ប្រព្រឹត្តទៅ​នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា​កាលពី​ថ្ងៃ​សៅរ៍​ទី 28 ខែតុលា ចាប់ពី​ម៉ោង 4 ល្ងាច​រហូតដល់​ម៉ោង 11យប់។

“Afterlife: Asylum” គឺជា​កម្មវិធី​រាំរែក​ដ៏​ធំ​បំផុត ដែល​មិន​ធ្លាប់មាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។ កម្មវិធី​នេះ​បាន​នាំមក​ជូន​អ្នកចូលរួម​នូវ​បទពិសោធន៍​រាំរែក​ដ៏​វិសេសវិសាល ជាមួយនឹង​តន្ត្រី​អេឡិចត្រូនិក​សុទ្ធសាធ ប្រកបដោយ​គុណភាព​ខ្ពស់   និង​ផលិតកម្ម​លំដាប់ថ្នាក់​ពិភពលោក ដែលមាន​ឈ្មោះថា Three 6 ព្រមទាំង​ការសម្តែងពិសេសៗដ៏​អស្ចារ្យ​ជាច្រើន​ទៀត។

ក្រុម EDM Cambodia បាន​ប្រាប់​ឱ្យដឹងថា តារា​ល្បី​ប្រចាំ​កម្មវិធី​នេះ គឺជា DJ មកពី​ប្រទេស​ហូ​ឡង់ ដែលមាន​ឈ្មោះថា Debris ។ នៅក្នុង​ស្នាដៃ​តន្ត្រី​របស់គាត់  Debris បាន​ច្របាច់​បញ្ចូល​គ្នា​រវាង​ប្រភេទ​តន្ត្រី EDM  ទឹកសំឡេង និង​សំនៀង​ដើម​មកពី​ចក្រភព​អង់គ្លេស ដែល​ធ្លាប់​ទទួលបាន​ជោគជ័យ​ជាច្រើនលើក​ច្រើនសារ​មក​ហើយ។  មាន​បទ​ចម្រៀង DJ. Mag ដែលជា  DJ ឆ្នើម Top 3  នៅក្នុង​តារាង​ចំណាត់ថ្នាក់​ប្រចាំ​ក្រុម EDM រួមជាមួយ​ក្រុម “Lucky Strike” លោក Debris បានធ្វើ​ដំណើរ​ជាច្រើន​ជុំវិញ​ទ្វីបអាស៊ី ។

នៅក្នុង​ការសម្តែង​រួមគ្នា​លើ​ឆាក ដែលមាន  DJ ក្នុង​តំបន់ Botcash មកពី​ប្រទេស​ថៃ ក៏ដូចជា DJ ល្បីៗជាច្រើនរូប​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​ការសម្តែងពិសេសៗពី​ក្រុម​រាំ Universo Robot Team of Pyrotechnics  ជាមួយនឹង​បច្ចេកវិទ្យា LED ដ៏​អស្ចារ្យ បានធ្វើឱ្យ​ទស្សនិកជន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

ដោយឡែក​សម្រាប់​ទីតាំង​កម្មវិធី  គឺ​ត្រូវបាន​រៀបចំឡើង​នៅ​សណ្ឋាគារ​កាំបូ​ធី​យ៉ាណា ដែលជា​កន្លែង​ល្អ​បំផុត​នៅក្នុង​ទីក្រុង​ភ្នំពេញ​សម្រាប់​រៀបចំ​ដ៏​ព្រឹត្តិការណ៍​ពិសេស​នេះ។ ទីធ្លា​ខាងក្រៅ​ដែល​បាន​កែលម្អ​ជាថ្មី​មាន​ឆាក​ទំហំ 22 ម៉ែត្រ និង​ជាទី​កន្លែង​សម្រាប់​រៀបចំ​កម្មវិធីផ្សេងៗយ៉ាង​មាន​សុវត្ថិភាព ហើយ​អាច​ទទួលភ្ញៀវ​បាន​រាប់ពាន់នាក់។ សណ្ឋាគារ​នេះ​ក៏មាន​កន្លែង​ដើរ​កម្សាន្ត​ដ៏​ធំ​មួយ​ដែលមាន​ទីវាល​ដ៏​ធំ​ដែល​អាច​រៀបចំ​ព្រឹត្តិការណ៍ធំៗដូចជា​កម្មវិធី​ប្រគំ​តន្ត្រី កម្មវិធី​តាំងពិព័រណ៍ ពិធី​អាពាហ៍ពិពាហ៍ និង​ព្រឹត្តិការណ៍​ពិសេស​ផ្សេងទៀត​ដែល​លោកអ្នក​ចង់​រៀបចំ។

ព្រឹត្តិការណ៍​ពិសេស​នេះ បាន​ក្លាយជា​បទពិសោធ​ន៍​ដ៏​អស្ចារ្យ​មួយ​ក្នុងការ​កម្សាន្ត សប្បាយរីករាយ ជាមួយនឹង​កម្មវិធី​ជប់លៀង និង​តន្ត្រី ដែល​តម្លៃ​សំបុត្រ​ត្រឹមតែ 15$ ហើយ​ថែមទាំង​ទទួលបាន​ស្រា​បៀរ Heineken 1 ដប​សម្រាប់​ទទួលទាន​កម្សាន្ត​យ៉ាង​សប្បាយ៕

Advertisement