អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី សម្ពោធជាផ្លូវការក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក

(ភ្នំពេញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២)- ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ចាប់បដិសន្ធិឡើងក្នុងឆ្នាំ២០២២ ដោយមានបំណងជួយសម្រួលដល់ ការធ្វើដំណើរជិតឆ្ងាយក្នុងឧស្សាហកម្មដឹកជញ្ជូនអ្នកដំណើរដឹកអីវ៉ាន់ និងបដិសណ្ឋារ កិច្ច។ ក្រុមហ៊ុនយើងខ្ញុំផ្គត់​ផ្គង់សេវាដឹកជញ្ជូនអ្នកដំណើរក្នុងប្រទេសក្រៅប្រទេស សេវាបញ្ញើឆាប់រហ័ស សេវាជួលរថយន្ត សេវាជួលរថយន្តសម្រាប់បន្លាស់ទីផ្សេងៗ និងយានដ្ឋាន សេវាជួសជុល និងថែទាំរថយន្ត។ លើសពីនេះ យើង​នឹងមាន កញ្ចប់សេវាទេសចរណ៍ក្នុងស្រុក និងក្រៅស្រុក ជូនភ្ញៀវជ្រើសរើសរាល់ពេលថ្ងៃឈប់សម្រាកសំខាន់ៗដូច​ជា​ឱកាសនៃពិធីបុណ្យជាតិ និងអន្តរជាតិ។ ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល នឹងផ្តល់ជូនអតិថិជននូវសេវា​បដិសណ្ឋារកិច្ចមួយដែលមានគុណភាពកម្រិតសកល។

សម្រាប់ជំហ៊ានដំបូងយើងដាក់ឱ្យដំណើរការសេវាកម្មដឹកជញ្ជូនអ្នកដំណើរ ដែលមានយីហោ MBUS។ MBUS ជាកម្មសិទ្ធិរបស់ អ្នកឧកញ៉ា   វេជ្ជបណ្ឌិត  គួច  ម៉េងលី   ដែលជាអ្នកឯកទេសខាងអប់រំ និងសុខភាព​​​        សាធារណៈ។ តាមរយៈបទពិសោធរស់នៅបរទេសជាច្រើនឆ្នាំ អ្នកឧកញ៉ាបានផ្តោត និងយកចិត្តទុកដាក់បំផុត លើការពង្រីក និ​ង​ពង្រឹងការអប់រំ និងសុខភាព។ មិនតែប៉ុណ្ណោះ អ្នកឧកញ៉ាបានយកចិត្តទុកដាក់ខ្ពស់លើប្រព័ន្ធ ដឹកជញ្ជូនផ្លូវគោកនៅក្នុងព្រះរាជាណាចក្រកម្ពុជាថែមទៀតផង។ ម៉្លោះហើយ អ្នកឧកញ៉ា សម្រេចបង្កើតប្រព័ន្ធ ដឹកជញ្ជូនមួយ ដោយផ្តោតលើទំនើបកម្ម ដែលផ្តល់សេវាដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និង ទំនុកចិត្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

MBUS គឺជាក្រុមហ៊ុនដំបូងដែលបំពាក់ភ្លើង LED កម្ចាត់បាក់តេរីដើម្បីផ្តល់អនាម័យដល់គ្រប់អ្វីដែលបាន ដំឡើងក្នុងរថយន្ត បំពាក់​កាម៉េរ៉ាសុវត្ថិភាពវ័យឆ្លាត អាចត្រួតពិនិត្យនូវរាល់ការបើកបរប្រកបដោយគុណភាព ព្រោះថាសុវត្ថិភាពរបស់អ្នកដំណើរទាំងអស់ គឺជាអ្វីដែលយើងយកចិត្តទុកដាក់ខ្ពស់បំផុត។ MBUS ក៏ផ្តល់ជូន ផងដែរ នូវសេវាដឹកជញ្ជូនប្រកបដោយគុណភាព និងសុវត្ថិភាព ដូច្នេះយើងបានកំណត់ឱ្យមានអ្នកបើកបរពីររូប នៅរាល់ជើងដំណើរនីមួយៗ។ អ្នកបើកបរទាំងអស់ ត្រូវបានត្រួតពិនិត្យសុខភាពជាប្រចាំ ដើម្បីធានាថាពួកគាត់ មានសុខភាពល្អដើម្បីផ្តល់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងសេវាល្អ។ អ្នកបើកបរដែលទទួលបានការ ហ្វឹកហ្វឺនដ៏ច្បាស់លាស់ទាំងអស់ អាចឈប់សម្រាកនៅចំណតរង់ចំាំភ្ញៀវដែលមានទីធ្លាទូលាយប្រកបដោយ ផាសុកភាព និងមានបន្ទប់ទឹកស្អាត។ ការណ៍នេះ ជួយឱ្យអ្នកដំណើរទទួលបាននូវភាពស្រស់​ស្រាយ និងសប្បាយ រីករាយនៅរាល់ការធ្វើដំណើរជាមួយពួកយើង។

យើងជាក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរដំបូងគេដែលបំពាក់ខ្សែក្រវាត់សុវត្ថិភាពបីចំណុច កៅអីនីមួយៗ អាចកាច់ទម្រេតបានដល់ទៅ១៤០ដឺក្រេ មានកំណល់ជើង និងកន្លែងដាក់ជើងធំទូលាយ(ទំហំ១៧អ៊ីង) ដែលផ្តល់ ភាពងាយស្រួលបន្ថែមទៀតពិសេសភ្ញៀវអន្តរជាតិ។ រថយន្តក្រុងរបស់យើងត្រូវបានមើលថែទាំជាប្រចាំ ដោយ បុគ្គលិកជាងជំនាញជួសជុលយានយន្ត ដើម្បីបង្ការបញ្ហាបច្ចេកទេសផ្សេងៗពេលធ្វើដំណើរលើដងផ្លូវ។ ដើម្បី ទទួលបានបទពិសោធធ្វើដំណើរដ៏ល្អ យើងមានក្រុមការងារសម្របសម្រួលលើរថយន្ត អាចនិយាយពីរភាសា (ខ្មែរ-អង់គ្លេស) ដើម្បីជូនដំណឹងដល់ភ្ញៀវនៅពេលធ្វើដំណើរ។ នៅគ្រប់ចំណតចេញចូលមានបន្ទប់ទឹក កន្លែង អង្គុយរង់ចាំ គឺមានបរិស្ថានស្អាត និងមានអនាម័យល្អ។ បុគ្គលិកទទួលភ្ញៀវដ៏មានវិជ្ជាជីវៈរបស់យើងនៅរង់ចាំ    ផ្តល់ព័ត៌មានជុំវិញការកក់សំបុត្ររួចជាស្រេច។ មិនតែប៉ុណ្ណោះ ពួកគេអាចផ្តល់ចំណេះដឹងព័ត៌មានទេសចរណ៍ ដល់ភ្ញៀវថែមទៀតផង ប្រសិន​បើភ្ញៀវមានត្រូវការ។ បុគ្គលិកផ្តល់ព័ត៌មានតាមទូរសព្ទ និងតាមបណ្តាញទំនាក់ ទំនងសង្គម ក៏បានត្រៀមរួចរាល់ ដើម្បីឆ្លើយតបគ្រប់សំណួរដែលភ្ញៀវមានជុំវិញសេវា MBUS ។

ក្រុមការងារប្រតិបត្តិការរបស់យើង បានកំណត់ស្តង់ដារអនុវត្តការងារ (SOP)  សម្រាប់រាល់ដំណើរការ រាល់​ជើងចេញដំណើរយ៉ាងច្បាស់លាស់ ដោយភ្ជាប់ប្រព័ន្ធ GPS លើរថយន្តនីមួយៗ ដើម្បីគ្រប់គ្រងឱ្យបាននូវ សុខសុវត្ថិភាពរបស់អ្នកដំណើរ។

ក្នុងយុគបច្ចេកវិទ្យាទំនើប MBUS បានបង្កើតឱ្យមានមធ្យោបាយទិញសំបុត្រប្រព័ន្ធអ៊ីនធឺណែតដែល លោកអ្នកអាចទិញសំបុត្រតាមពេលវេលាជាក់លាក់ដែលអ្នកដំណើរចង់បានផងដែរ ដោយគ្រាន់តែចូលទៅកាន់ វេបសាយ www.mbus.asia  រួចជ្រើសរើសលេខកៅអី និងពេលចេញដំណើរដែលខ្លួនចង់បាន។

ចក្ខុវិស័យយើង ៖ យើងនឹងក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងឧស្សាហកម្មដឹកជញ្ជូន នៅព្រះរាជាណាចក្រកម្ពុជា ហើយនឹងផ្តល់សេវាកម្មដឹកជញ្ជូនអ្នកដំណើរ បដិសណ្ឋារកិច្ច និងសេវាអតិថជន លំដាប់ពិភពលោក។

បេសកកម្មយើង ៖ អឹម ជេ ឃ្យូ ត្រាវែល ប្ដេជ្ញាផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងសេវាអតិថិជន លំដាប់ពិភព    លោក។ យើងនឹងក្លាយជាជម្រើសរបស់អតិថិជនលើការផ្តល់សេវាកម្មល្អ និងរីកចម្រើនលើជ្រោយឥណ្ឌូចិន ដោយរក្សាបាននូវការផ្តល់សេវាគាប់ចិត្តអតិថិជនក្នុងកម្រិតខ្ពស់។

គុណតម្លៃយើង៖ យើងមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការផ្តល់សេវាប្រកបដោយសុវត្ថិភាពនិងភាព សុខស្រួល។

ការិយាល័យប្រចាំការរបស់យើងរួមមាន៖

១- ការិយាល័យកណ្តាល
ផ្ទះលេខ១៩ ផ្លូវ២០៥ កែង៣២៨ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ info@mbus.asia
តេលេក្រាម ៖ https://t.me/mbusschedule​​
គេហទំព័រ៖ www.mbus.asia

២- ការិយាល័យក្រុងសៀមរាប
ផ្ទះលេខ០៧៥៧ ផ្លូវជាតិលេខ៦A  ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ info@mbus.asia
តេលេក្រាម ៖ https://t.me/mbusschedule​​
គេហទំព័រ៖ www.mbus.asia

៣- ការិយាល័យក្រុងព្រះសីហនុ
ផ្ទះលេខ៥៩ ផ្លូវ១០៩ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ
លេខទូរសព្ទ៖ (+៨៥៥) ៧០ ៤៤៤ ១១១
អ៊ីមែល៖ info@mbus.asia
តេលេក្រាម ៖ https://t.me/mbusschedule​​
​​គេហទំព័រ៖ www.mbus.asia

ខាងក្រោមនេះជាតារាងរាយនាមជើងដំណើរការ និងតម្លៃសំបុត្រ ដែលដាក់ឱ្យដំណើរការនៅក្នុងដំណាក់ កាលទីមួយ ៖

 

No

ទិសដៅ

Destination

ម៉ោងចេញដំណើរ

Time Departure

តំលៃសំបុត្រទូទៅ

General Ticket Fare / Ticket

តំលៃសំបុត្រភ្នាក់ងារ

Corporate Partner Ticket Fare/ Ticket

 

1

ភ្នំពេញ – សៀមរាប

Phnom Penh – Siem Reap

7:45AM, 3.30PM, 10:30PM 

15USD

 

12.75USD

 

2

សៀមរាប – ភ្នំពេញ

Siem Reap – Phnom Penh

7:45AM, 3.30PM, 10:30PM 

15USD

 

12.75USD

 

3

ភ្នំពេញ –ក្រុងព្រះសីហនុ

Phnom Penh – Sihanoukville

8:00AM, 2:00PM 

13USD

 

11.05USD

 

4

ក្រុងព្រះសីហនុ –  ភ្នំពេញ

Sihanoukville – Phnom Penh

 

8:00AM, 2:00PM

 

13USD

 

11.05USD

 

5

ក្រុងព្រះសីហនុ– សៀមរាប

Sihanoukville – Siem Reap

 

7:30PM

 

24USD

 

20.40USD

 

6

សៀមរាប – ក្រុងព្រះសីហនុ

Siem Reap – Sihanoukville

 

7:30PM

 

24USD

 

20.40USD

ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក ចាប់ផ្តើមទទួលកក់សំបុត្រសម្រាប់អ្នកធ្វើដំណើរ​តាមពេលវេលា និងទិសដៅ ដូចបានបញ្ជាក់ជូនខាងលើចាប់ពីថ្ងៃបើកសម្ភោធនេះតទៅ និងបើកដំណើរការសេវាដឹកជញ្ជូនជូន អតិថិជនជាផ្លូវការចាប់ពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះតទៅ។

សម្រាប់ការបើកដំណើរការដំបូងនេះ ក្រុមហ៊ុន អឹម ជេ ឃ្យូ ត្រាវែល ឯ.ក មានរថយន្តចំនួន ១១គ្រឿង ក្នុងនោះ រថយន្តថ្ងៃចំនួន ៦គ្រឿង និងរថយន្តយប់ដែលមានគ្រែគេងចំនួន៥គ្រឿង សម្រាប់ចរន្តផ្លូវពីភ្នំពេញទៅ មកសៀមរាប ភ្នំពេញទៅមកក្រុងព្រះសីហនុ និងក្រុងព្រះសីហនុទៅមកសៀមរាប។ សម្រាប់ជំហ៊ានបន្ទាប់ ក្រុមហ៊ុននឹង ពង្រីកចរន្តផ្លូវធ្វើដំណើរជូនអតិថិជនទៅគ្រប់ខេត្តក្រុងទូទាំងប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាង មុខនេះ។

Advertisement