សិក្ខាសាលា​ស្តីពី «ផែនការ​ជីវិត​ដ៍​មាន​ឥទ្ធិពល»

ពាក្យ​ថា «ផែនការ» គឺជា​ពាក្យ​មួយ​សាមញ្ញ ប៉ុន្តែ​មាន​អត្ថន័យ​ដ៏​ទូលំទូលាយ។ បើសិនជា​យើង​មាន​ផែនការ គឺ​យើង​អាចធ្វើ​ការងារ​បាន​យ៉ាងច្រើន​ព្រោះ​យើង​ដឹង​មុន​រួចជាស្រេច​ហើយ​ថា​យើង​គួរ​ធ្វើ​អ្វីខ្លះ​ប្រចាំថ្ងៃ។ ផែនការ​ទាំង​តូច ទាំង​ធំ គឺ​សុទ្ធ​តែមាន​សារៈសំខាន់​សម្រាប់​មនុស្សម្នាក់ៗក្នុងសង្គម ដើម្បី​ចាក​ឆ្ងាយ​ពី​ហានិភ័យផ្សេងៗដែល​អាច​នឹង​កើតមាន​ក្នុង​ជីវិត។

ជាការ​ពិតណាស់​ប្រសិនបើ​មនុស្សម្នាក់ៗ ចាប់ផ្ដើម​ចេះ​រៀបចំ​ផែនការ​ជីវិត នោះ​ជីវិត​របស់​ពួកគេ​កាន់តែ​ប្រសើរ​ជាង​មុន។ ផែនការ​ជីវិត​ប្រៀបដូចជា​ផ្លូវ​មួយ​ដ៏​ប្រសើរ​ក្នុងការ​ឈានទៅរក​គោល​ដៅ និង​ប្រៀបបាន​ដូចជា​គំនូរ​មួយ​ដែល​គូរ​ដោយមាន​ប្លង់​ច្បាស់លាស់។ ប្រសិនបើ​យើង​ដឹងថាមួយថ្ងៃៗយើង​ត្រូវធ្វើ​អ្វីខ្លះ​នោះ យើង​នឹងមិន​ខាត​ពេល​ក្នុងការ​ចំណាយពេល​ឥត​ប្រយោជន៍​ឡើយ។

ប៉ុន្តែ​សួរថា ការចាប់ផ្ដើម​ផែនការ​ជីវិត គេ​ផ្ដើម​ពី​ចំណុច​ណា? តើ​យើង​ធ្វើ​ដូចម្ដេច​ដើម្បី​ដឹងថា​យើង​ចង់បាន​អ្វី​នៅពេល​អនាគត? តើ​យើង​ធ្វើយ៉ាងណា​ខ្លះ​ទើប​អាច​ស្វែងរក​ទេពកោសល្យ​ខ្លួន​យើង​បាន? ហើយ​ធ្វើយ៉ាងណា​ទើប​អាច​សម្រេច​ផែនការ​ជីវិត​បាន?

ដើម្បី​ជ្រាប​ច្បាស់ លោកអ្នក​មិនគួរ​បង្អង់​ពេលវេលា​ក្នុងការ​ចាប់ផ្ដើម​ឡើយ។ បើ​ស្រឡាញ់​គោលដៅ ចង់​សម្រេច​ក្ដី​ស្រមៃ គួរ​យក​អាទិ៍ភាព​នៃ​ពេលវេលា​របស់​អ្នក​មក​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ដ៏​ធំ​ប្រចាំឆ្នាំ ស្ដីពី «ផែនការ​ជីវិត​ដ៏​មាន​ឥទ្ធិពល» ដែល​ប្រព្រឹត្ត​នៅ​ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៧ ខាងមុខនេះ នៅ សាល​មជ្ឈមណ្ឌល​ប្រតិបត្តិការ​កម្ពុជា​ជប៉ុន (CJCC) ចាប់ពី​ម៉ោង 7:30 – 5:00 ល្ងាច។ សូម​ទំនាក់ទំនង 092 41 31 55 ឬ 093 328 778។

តោះ ឆ្នៃ​ជីវិត​របស់​អ្នក​ទៅរក​ឧត្តមភាព…

Advertisement