សិស្ស-និស្សិត កាន់​តែមាន​ភាពងាយស្រួល​ជាមួយ​វេទិកា ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ2017

ដោយ​សម្លឹង​ឃើញ​ពី​តម្រូវការ និង​ក្ដី​ព្រួយបារម្ភ​របស់​សិស្ស-និស្សិត ដែល​ត្រូវ​បន្ត​ការសិក្សា​នៅ​ថ្នាក់​ឧ​ត្ត​ម ទើប​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឈានមុខ​គេ​នៅ​កម្ពុជា Directions Advertising បានរៀបចំ​វេទិកា ឧ​ត្ត​មសិ​ក្សា កម្ពុជា-អន្តរជាតិ ឆ្នាំ2017 ដ៏​ធំ និង​ដំបូង​គេ​បំផុត​នៅ​កម្ពុជា​ដែលមាន​រយៈពេល3ថ្ងៃ ចាប់ពី​ថ្ងៃទី29 ខែកញ្ញា រហូត​ដល់ទី01 ខែតុលា ឆ្នាំ2017 នៅ​សាល​កោះ​ពេជ្រ និង​បាន​បញ្ចប់ទៅ​យ៉ាង​ជោគជ័យ ។

នៅក្នុង​ព្រឹត្តិការណ៍​នេះ សិស្ស-និស្សិត និង​ឪពុក-ម្តាយ​ទាំងអស់ បាន​ជួប​ជាមួយ​តំណាង​នៃ​បណ្តា​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ ដែល​ផ្តល់នូវ​ជម្រើស និង​ឱកាស​សម្រាប់​យុវជន​កម្ពុជា​អាច​ស្វែងយល់​ពី​កម្មវិធីសិក្សា និង​ចំណុចសំខាន់ៗ ចាំបាច់​សម្រាប់​ការសម្រេចចិត្ត​ដែលមាន​ឥទ្ធិពល​ដល់​អ​នាគ​ត់របស់​ពួកគេ។

សិស្ស-និស្សិត រួមជាមួយ​អាណាព្យាបាល ក៏ដូចជា​អ្នកតំណាង​សាកលវិទ្យាល័យ​ជាតិ-អន្តរជាតិ ព្រមទាំង​អ្នកតំណាង​ក្រុមហ៊ុនធំៗសរុប​ជា1ម៉ឺន​នាក់ បាន​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ដើម្បី​ទទួលយក និង​ផ្ដល់ជូន​នូវ​សេវាកម្ម​ពាក់ព័ន្ធ​ទៅនឹង​វិស័យ​អប់រំ។ ចំណុច​លេចធ្លោ​បំផុត​នៃ​វេទិកា​នេះ គឺមាន​ការចូលរួម​ពី​វាគ្មិន​ជាច្រើន​នាក់ ដូចជា សាស្ត្រាចារ្យ អ្នកជំនាញ អ្នកឯកទេស ដែល​បាន​ចែករំលែក​នូវ​បទពិសោធន៍​ទៅដល់​សិស្ស-និស្សិត ដែល​កំពុង​ត្រូវការ​ជា​ចាំបាច់​នូវ​ព័ត៌មាន​អំពី​អាជីព​ដែល​សមស្រប​នឹង​ទីផ្សារការងារ រួមជាមួយ​ការអភិវឌ្ឍផ្សេង។ ក្នុងនោះ​ក៏មាន​វេទិកា​ពិភាក្សា​តាមរយៈ​សំណួរ-ចម្លើយ ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​ចំណាប់អារម្មណ៍ និង​ការយល់ដឹង​កម្រិត​ខ្ពស់​ពី​សំណាក់​យុវជន​កម្ពុជា​ផងដែរ ។

ថ្លែង​នៅក្នុង​កិច្ច​ប្រកាស​បើក​វេទិកា លោក គង់ សុជាតិ អ្នកគ្រប់គ្រង​គម្រោងរ​បស់​ក្រុមហ៊ុន Directions Advertising បាន​លើកឡើងថា «យើង​ពិតជា​រីករាយ ដោយ​អ្នកចូលរួម​ទាំងអស់​មា​ន​ការពេញចិត្ត​នឹង​វេទិកា​នេះ​តាមរយៈ​ការទទួលបាន​នូវ​ចំណេះដឹង និង​ព័ត៌មាន​ប្រកបដោយ​គុណប្រយោជន៍។ យើង​បានធ្វើ​សម្ភាសន៍​ដោយផ្ទាល់​ជាមួយ​សិស្ស-និស្សិត និង​អាណាព្យាបាល​ដែល​បាន​ចូលរួម​នៅក្នុង​វេទិកា​មួយ​នេះ​ពី​ចំណា​ច់​អារម្មណ៍​របស់​ពួកគាត់ ហើយ​ចម្លើយ​ដែល​យើង​ទទួលបាន​គឺ វិជ្ជមាន គួរ​ជាទី​មោទនៈ ខណៈដែល​នៅមាន​ចំណុច​ដែល​គួរឱ្យកត់សម្គាល់​នៅក្នុង​វេទិកា​នេះ​មួយទៀត គឺ​ការចូល​រួមសហការ​ពី​បណ្តា​ក្រុមហ៊ុនធំៗជាង15 ក្នុងនាម​ជា​អ្នក​ឧ​ត្ថ​ម្ភ និង​តាំង​បង្ហាញ​ស្ដង់​ផ្សព្វផ្សាយ​ផលិតផល​របស់ខ្លួន​យ៉ាង​ស្រស់ស្អាត ៕

Advertisement