ក្រុមហ៊ុន khmer Household &Healthcare បង្ហាញ​ផលិតផល​ថ្មី2ប្រភេទ​បន្ថែមទៀត​នៅលើ​ទីផ្សារ​កម្ពុជា  

ក្រុមហ៊ុន Khmer Household & Healthcare ដែល​ផលិត និង​ចែកចាយ​ផលិតផល​សម្រាប់​គ្រួសារ និង​ថែទាំ​សុខភាព​ដោយ​គុណភាព​ខ្ពស់ កាលពី​ថ្ងៃទី28 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ បានធ្វើ​សន្និសីទ​សារព័ត៌មាន ដើម្បី​បង្ហាញ​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់ខ្លួន​ចំនួន2ទៀត គឺ​ផលិតផល​សាប៊ូ​លាងខ្លួន​ម៉ាក ក្លិន (KLEN Whitening Shower Gel) ធ្វើឱ្យ​ស្បែ​កមាន​សំណើម ស ស្អាត និង​ផលិតផល​សាប៊ូ​លាងចាន​កម្ចាត់​បាក់តេរី​របស់​សាប៊ូ​ស្អាត (SAAT Dish Washing Liquid) ។

នៅក្នុង​ឱកាស​នោះ លោក សាង ប៉េង​គី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Khmer Household & Healthcare (KHH) បាន​លើកឡើងថា «ផលិតផល​ថ្មី គុណភាព​ខ្ពស់​ទាំង2នេះ បាន​នាំមក​នូវ​ភាពស្រស់ស្អាត និង​អនាម័យ​ខ្ពស់បំផុត​សម្រាប់​ប្រជាជន​កម្ពុជា។ ផលិតផល​ទាំងអស់​របស់​ក្រុមហ៊ុន Khmer Household & Healthcare ត្រូវបាន​ផលិត​នៅ​ប្រទេស​កម្ពុជា​ដោយ​រោងចក្រ​ផ្ទាល់ខ្លួន ដែលមាន​ទីតាំង​នៅក្នុង​រាជធានី​ភ្នំពេញ និង​មាន​រូបមន្ត រួមជាមួយ​វត្ថុធាតុដើម​នាំចូល​ពី​ប្រទេស​កូរ៉េ ដែលមាន​អ​ជ្ញា​ប័ណ្ណ និង​លិខិតបញ្ជាក់​ត្រឹមត្រូវ ដោយ​ឆ្លងកាត់​ការសាកល្បង​យ៉ាង​ម៉ត់ចត់​ពី​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម ដើម្បី​ធានាបាន​នូវ​គុណភាព​ខ្ពស់ រួមទាំង​ផ្តល់​ទំនុកចិត្ត​ដល់​អតិថិជន​ផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុន​បាន​អភិវឌ្ឍ​ផលិតផល​ជាមួយ​ក្រុម​អ្នកជំនាញ​នៅ​ប្រទេស​កូរ៉េ និង​ដឹកនាំ​ដោយ​អ្នកគ្រប់គ្រង​គម្រោង​ដែលមាន​បទពិសោធន៍​ក្នុង​ឧស្សាហ​កម្មនេះ​ជាង30ឆ្នាំ​មកហើយ។

គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន Khmer Household & Healthcare ទទួលបាន​អ​ជ្ញា​ប័ណ្ណ​ស្របច្បាប់​ពី​ក្រសួងពាណិជ្ជកម្ម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ទទួលស្គាល់​ការវិនិយោគ​ដោយ​គណៈកម្មការ​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ដើម្បី​ចែកចាយ​ផលិតផល​ម៉ាក ក្លិន ស្អាត និង​ល្អ ដែល​រួមមាន​សាប៊ូ​លាងខ្លួន សាប៊ូកក់សក់​ក្លិន សាប៊ូ​លាង​កម្រាល​ឥដ្ឋ​ស្អាត សាប៊ូ​លាងចាន​ស្អាត និង​សាប៊ូ​លាងចាន​ល្អ ហើយ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ប្រសិទ្ធភាព​របស់​ដេប៉ូ​ចែកចាយ​ផលិតផល​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន​ត្រូវបាន​ចែកចាយ​ទៅដល់​ប្រជាជន​កម្ពុជា និង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ៕

Advertisement