សន្និសីទ​សារព័ត៌មាន «ការផ្តល់​អាហារូបករណ៍ 100% ចំនួន300នាក់ ដល់​សិស្ស​និទ្ទេស F មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​វគ្គ​បណ្តុះបណ្តាល Customized AML Soft Skills” ដែលមាន​តម្លៃ​ស្មើនឹង 245ដុល្លារ

ភ្នំពេញ៖ ក្រោយ​បញ្ចប់​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ យើង​សង្កេតឃើញថា សិស្ស​ដែល​ទទួលបាន និទ្ទេសល្អៗ (និទ្ទេស A) ត្រូវបាន​ស្ថាប័ន​ជាច្រើន​ផ្តល់​រង្វាន់​លើកទឹកចិត្ត និង​ផ្តល់ឱកាសផ្សេងៗផងដែរ។ ដោយឡែក បើ​យើង​ក្រ​ឡែក​មើល​សិស្ស​ដែល​បាន​ប្រឡង​ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ (សិស្ស​និទ្ទេស F) ក៏មាន​ចំនួន ច្រើន​ផងដែរ ដែល​សិស្ស​ទាំងនោះ​ត្រូវការ ការលើកទឹកចិត្ត ការបង្ហាញ​ផ្លូវ និង​ដំណោះស្រាយ សម្រាប់​ដំណើរ​ទៅមុខ​របស់​ពួកគេ​ផងដែរ។  ដោយ​មើលឃើញ​បញ្ហា​ប្រឈម​នេះហើយ ទើប​វិទ្យាស្ថាន សិក្សា​ដើម្បី​ជោគជ័យ​បានសម្រេច​ផ្តល់​អាហារូបករណ៍ 100% ចំនួន 300នាក់ ដល់​សិស្ស​និទ្ទេស F មធ្យមសិក្សា​ទុតិយភូមិ សម្រាប់​វគ្គ​បណ្តុះបណ្តាល Customized AML Soft Skills

ការផ្តល់​អាហារូបករណ៍​នេះ​មាន​គោលបំណង (1) លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស​និទ្ទេស F ផ្តល់​ចំណេះ និង​ជំនាញ​ទន់ AML Soft Skills ដើម្បី​ជា​ទន់​និង​គំនិត​សម្រាប់​ដំណើរ​ជីវិត​របស់​ពួកគាត់ នាពេល​អនាគត (2)ដើម្បី​ចូលរួមចំណែក​ក្នុងការ​បណ្តុះបណ្តាល​ធន​ធាន​មនុស្ស​សំរាប់ សង្គម និង​ប្រទេស ជាតិ​ផងដែរ។

ថ្លែង​ក្នុងឱកាស​សន្និសីទ​នេះ​លោក ឃីម សុខ​ហេង មានប្រសាសន៍ថា៖“ខ្ញុំ​ចង់​ផ្តល់ឱកាស​អោយ​សិ​ស្សា​នុ សិស្ស​ដែល​ប្រឡង ធ្លាក់​មធ្យមសិក្សា​ទុតិយភូមិ មានឱកាស​បាន​ចូលរួម​រៀនសូត្រ​ពី​វគ្គ​សិក្សា AML Soft Skills ការផ្តល់ អាហារូបករណ៍​នេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់ប្អូនៗសិស្សានុសិស្ស​បាន​រៀនសូត្រ​និង ស្វែង​ពី​វគ្គ​សិក្សា​ជំនាញ​ទន់​AMLSoftSkillsខ្ញុំ​ជឿជាក់ថា វគ្គ​សិក្សា​នេះ​នឹង​ជួយ​ពួកគេ​ឱ្យ​ចេះ​ជំរុញ​លើក​ទឹក ចិត្ត​ខ្លួនឯង ចេះ​រៀបចំ​ផែនការ​ជីវិត និង​ផ្តល់​ពី​របៀប​ក្នុង​សម្រេច​គោលដៅ​ជីវិត​នោះ។

 ស្ថាបនិក​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ លោក ឃីម សុខ​ហេង បាន​សង្កត់ធ្ងន់​ដែរ​ថា  លោក​ថា “ទោះបីជា​ប្រឡង​បាក់​ឌុប ជាប់ក្តី មិន​ជាប់ក្តី មាន​ក្តី ក្រ​ក្តី សូមកុំ​បោះបង់​ការ​ចោលការ​សិក្សា ព្រោះ​ការសិក្សា​មាន​សារ:សំខាន់​ណាស់ ដែល​អាចធ្វើអោយប្អូនៗអោយមាន​អនាគត​ល្អ និង​អាចជួយ ជ្រោមជ្រែង​ជីវភាព​គ្រួសារ ក៏ដូចជា​ក្លាយជា​សរសរ​ទ្រូង​សម្រាប់​ប្រទេសជាតិ។ តែបើប្អូនៗខ្វះ​លទ្ធភាព​បន្ត​ការសិក្សា ប្អូនៗអាច​ធ្វើការ​បណ្តើរ រៀន​បណ្តើរ ដូច្នេះ​កុំ​អស់សង្ឃឹម ហើយ​កុំ​បោះបង់”

ដើម្បី​ឆ្លើយតប​នឹង​ការផ្តល់​អាហារូបករណ៍​ខាងលើ វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI) នឹង​រៀបចំ​កម្មវិធី ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និទ្ទេស F នៅ​ថ្ងែ​ទី 07 ខែតុលា ឆ្នាំ 2017 វេលា​ម៉ោង 9:00 នាទី​ព្រឹក ដល់ 11:00 នាទី​ព្រឹក នៅ វិទ្យាស្ថាន​សិក្សា​ដើម្បី​ជោគជ័យ (LSI)។

ព័​ត៍​មាន​លំអិត​សូម​ទំនាក់ទំនង:

Mr. Chan Kosol, Marketing Supervisor
Tel: 016 536 939
Email: [email protected]

Mrs. Sem Sreytouch, Event & Traning Manager
Tel: 012 34 96 04
Email: [email protected]

Download ពាក្យស្នើសុំអាហាររូបករណ៍

Advertisement