មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន RMA Cambodia ពិធី​សម្ពោធ​ជា​ផ្លូវការ រថយន្ត Next-Generation Ford Ranger 2023

ក្រុមហ៊ុន RMA Cambodia បានផ្តល់​នូវ​ភាព​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​ជាមួយនឹង​មហា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ២០២៣ គឺ​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ រថយន្ត Next-Generation Ford Ranger 2023 ជាមួយនឹង​រូបរាង​ថ្មី​ទាំងស្រុង ទំនើប​ទាន់សម័យ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ថ្មី​ចុងក្រោយ​បំផុត។ ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត Next-Generation Ford Ranger 2023 នេះ បាន​ប្រព្រឹត្ត​ធ្វើឡើង​នា​ល្ងាច​ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅ ដឹ ព្រេ​មៀ សេន​ធ័​រ សែន​សុខ រាជធានី​ភ្នំពេញ ដោយមាន​ភ្ញៀវកិត្តិយស​រហូតដល់​ជាង៦ពាន់​នាក់មក​ចូលរួម​អបអរសាទរ​នៅក្នុង​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ​រថយន្ត Ford Ranger ស៊េរី​ថ្មី​ប្រចាំឆ្នាំ2023នេះ គឺមាន​វត្តមាន​របស់​អតិថិ​ជនជាតិ និង​អន្តរជាតិ​ដែល​តែងតែ​គាំទ្រ​ដល់​រថយន្ត Ford ពី​គ្រប់​ស្ថាប័ន ក្រុមហ៊ុន​ជា​ដៃគូ​សហការ​របស់​ក្រុមហ៊ុន RMA Cambodia តារា​សិល្បៈល្បីៗប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ពី​ស្ថាប័នធំៗនៅក្នុង​ប្រទេស​ផងដែរ។

នៅក្នុង​ឱកាស​នៃ​ពិធី​សម្ពោធ​ជា​ផ្លូវការ​រថយន្ត Next-Generation Ford Ranger 2023 នេះ លោក ង​ន សាំង អគ្គនាយក ក្រុមហ៊ុន RMA Cambodia បាន​មានប្រសាសន៍ថា៖ “រថយន្ត Ford ជា​រថយន្ត​ភី​ក​អាប់​ដ៏​ល្បីល្បាញ​ជាប់​ចំណាត់ថ្នាក់​លេខ១ និង​បាន​ឈរជើង​យ៉ាងរឹងមាំ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ម៉ូ​ដែល​ថ្មី ឆ្នាំ២០២៣នេះ គឺ​ក្រុមហ៊ុន​បាន​រចនា​រូបរាង​ទាំង​ខាងក្នុង និង​ខាងក្រៅ ឱ្យមាន​រូបរាង​ថ្មី​ទាំងស្រុង ដោយ​ផ្អែក​ទៅតាម​គំនិត​ច្នៃប្រឌិត​របស់​រថយន្ត​នាពេល​អនាគត ព្រម​ជាមួយនឹង​ពាក្យស្លោក “Built Ford Tough” ដែល​បញ្ជាក់​ពី​ភាព​ឆ្លាត​វៃ ភាព​ធន់​រឹងមាំ និង​ភាពទំនើប​អស្ចារ្យ​លើសគេ។ រថយន្ត Ford Ranger ត្រូវបាន​ប្រជាជន​កម្ពុជា​គាំទ្រ និង​ពេញនិយម​ប្រើប្រាស់ ព្រមទាំង​ទទួលស្គាល់ថា​ជា​រថយន្ត​ដែលមាន​គុណភាព​ល្អប្រសើ​រ និង​បំពាក់​ដោយ​បច្ចេកវិទ្យា​ទំនើប។

ជាមួយនឹង​រូបរាង​ថ្មី​ទាំងស្រុង​ដ៏​ស្រស់ស្អាត​របស់​រថយន្ត Next-Generation Ford Ranger 2023  ដែលមាន​រហូតដល់​ទៅ៦ពណ៌​ជា​ជម្រើស​ជូន​អតិថិជន​ទាំងអស់ ព្រម​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប ដែល​ផ្តល់នូវ​ផាសុកភាព ទំនុកចិត្ត និង​សុវត្ថិភាព​ខ្ពស់​ដល់​អ្នកធ្វើដំណើរ យើង​ជឿជាក់ថា រថយន្ត Ford ភី​ក​អាប់​ជំនាន់​ថ្មី​នេះ នឹង​ឆក់យក​បេះដូង និង​ការគាំទ្រ​ពី​សំណាក់​អតិថិជន​ទាំងអស់ ព្រមទាំង​ធ្វើការ​វាយលុក​ទីផ្សារ​ប្រទេស​កម្ពុជា ក៏ដូចជា​ទីផ្សារ​ពិភពលោក​បាន​យ៉ាង​ឆាប់រហ័ស។ ជាក់ស្តែង​គ្រាន់តែ​ក្រុមហ៊ុន RMA Cambodia ប្រកាស​បើកទទួល​ការ​កក់​ទិញ​រថយន្ត Next-Generation Ford Ranger 2023 នេះ​ភ្លាម មាន​អតិថិជន​រាប់ពាន់នាក់​បាន​បញ្ជា​ទិញ និង​កក់រ​យន្ត​ជំនាន់​ថ្មី​នេះ​រួចស្រេច​ទៅហើយ។ រថយន្ត Next-Generation Ford Ranger 2023 ធន់​មាំ ស្រស់ស្អាត តម្លៃ​ល្អ បច្ចេកវិទ្យា​អស្ចារ្យ​បំផុត​ប្រចាំត្រកូល Ford Ranger៕

Advertisement