ភាពស្រស់ស្អាតគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ជីវិតប្រចាំថ្ងៃរបស់មនុស្សម្នាក់ៗ – ក៏ដូចជាជួយផ្តល់នូវទំនុកចិត្តផងដែរ។ ភាពស្រស់ស្អាតពីខាងក្នុងត្រូវបានឆ្លុះបញ្ចាំងពីមនុស្សម្នាក់ៗដោយមិនគិតពីរូបរាងទាំងមូលឡើយ។ កម្លាំងចិត្តពីខាងក្នុងដែលស្ត្រីមាន – ក៏អាចជានិមិត្តសញ្ញានៃភាពស្រស់ស្អាតផងដែរ។ នៅពេលដែលស្ត្រីរឹងមាំម្នាក់ប្រើកម្លាំងចិត្តពីខាងក្នុងរបស់ពួកគេដើម្បីជម្នះឧបសគ្គក្នុងជីវិត ជាពិសេសនៅក្នុងសង្គមសម័យថ្មីមួយនេះ។
ធ្វើជាស្ត្រីរឹងមាំ មានទំនុកចិត្ត និងហ៊ានបន្តក្តីសុបិនរបស់អ្នក។ ទាំងនេះត្រូវបានបំផុសគំនិតដោយរឿងរបស់ស្ត្រីខ្មែរទាំងបីរូប ដែលមកពីវិស័យការងារផ្សេងៗគ្នា ពីគ្រូបង្វឹកបាល់ទាត់ វិស្វករ និងអ្នកលក់ផ្លែឈើ។ ពួកគេបានជម្នះឧបសគ្គក្នុងជីវិតផ្សេងៗគ្នា ដោយប្រើកម្លាំងចិត្តពីខាងក្នុងដើម្បីឈានមួយជំហានទៅរកក្តីសុបិនរបស់ពួកគេ។
ដូច្នេះ សូមស្វែងយល់បន្ថែមអំពីដំណើររឿងរបស់ពួកគេ ដើម្បីសម្រេចនូវក្តីសុបិនរបស់ពួកគេ!
- កញ្ញា គឹមវូ ចន្ធូ (លីហ្សា) Miss Pantene Cambodia៖ ក្នុងនាមជាកូនស្រីច្បងក្នុងគ្រួសារ នាងត្រូវផ្អាកការសិក្សានៅវិទ្យាល័យ មកលក់ផ្លែឈើ ដើម្បីផ្គត់ផ្គង់ហិរញ្ញវត្ថុគ្រួសារ។ ថ្វីត្បិតតែមានគុណវិបត្តិក្នុងវិស័យអប់រំក៏ដោយ ក៏នាងនៅតែមិនបោះបង់ចោលឡើយ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់នាង មកពង្រឹងជំនាញ ជាមួយនឹងក្តីសង្ឃឹមក្នុងការក្លាយជាតារាសម្តែងនៅថ្ងៃណាមួយ។ ការឈ្នះការប្រកួត Miss Pantene Cambodia គឺជាជំហានមួយឆ្ពោះទៅរកការសម្រេចក្តីសុបិនរបស់នាង។ លីហ្សា បានចែករំលែកនូវសារលើកទឹកចិត្តទៅកាន់ស្ត្រីខ្មែរទាំងអស់ថា “រឹងមាំជាភាពស្រស់ស្អាត – កុំខ្លាចក្នុងការសម្រេចក្តីសុបិន។ ហើយត្រូវមានទំនុកចិត្តក្នុងការបង្ហាញពិភពលោកថាអ្នកជានរណា»។
- អ្នកស្រី ឈឺន នីផា មន្រ្តី បច្ចេកទេស អភិវឌ្ឍន៍យុវជន និងបាល់ទាត់ថ្នាល៖ មុនពេលចាប់ផ្តើមដំណើរការងារជាគ្រូបង្វឹក នីផា បានជួបប្រទះបញ្ហាប្រឈមជាច្រើនក្នុងជីវិត។ នាងចាប់ផ្តើមធ្វើចំណាកស្រុកទាំងវ័យក្មេងអាយុ 12 ឆ្នាំ។ ហើយនាងបានជួបប្រទះនឹងអំពើហិង្សានៅកន្លែងធ្វើការ ដែលធ្វើអោយមានការភ័យខ្លាចដល់ជីវិតរបស់នាង។ ទោះបីជាយ៉ាងណាក៏ដោយ ថ្ងៃមួយ នាងបានចាប់បាល់ ហើយវាផ្លាស់ប្តូរជីវិតរបស់នាង និងផ្តល់ក្តីសង្ឃឹមថ្មីដល់នាងផងដែរ។ ជាមួយនឹងកម្លាំងដែលខ្លួនមាន នីផា បានលើកទឹកចិត្តស្ត្រីខ្មែរឱ្យស្វែងរកកម្លាំងចិត្តពីខាងក្នុង និងជម្នះឧបសគ្គក្នុងជីវិត។
- ស្ត្រីដែលកាន់មុខតំណែងជាវិស្វករ៖ សព្វថ្ងៃអ្នកស្រី ជាវិស្វករជោគជ័យដែលមានមុខតំណែងខ្ពស់ក្នុងអាជីព។ ទោះបីជាយ៉ាងណាក៏ដោយ ភាពជោគជ័យមិនមែនជាការងាយស្រួលនោះទេ នាងបានប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងត្រូវបានឪពុកម្តាយបដិសេធចំពោះក្តីសុបិនក្នុងការក្លាយជាវិស្វករមួយរូប។ ប៉ុន្តែនាងមិនបោះបង់នោះទេ ហើយតាំងចិត្តបន្តរហូតទទួលបានឱកាសទៅសិក្សានៅក្រៅប្រទេស។
ពេលបញ្ចប់ការសិក្សា នាងក៏ចាប់យកឱកាសទាំងអស់ដែលនាងទទួលបាន ហើយខិតខំធ្វើឱ្យវាបានល្អ ។ កុំភ័យខ្លាចក្នុងការសម្រេចចិត្ត និងបន្តក្តីសុបិនរបស់អ្នក ទោះជាលំបាកយ៉ាងណាក៏ដោយ។ ហើយនេះគឺជាសារលើកទឹកចិត្តដល់ស្ត្រីខ្មែរដែលគាត់បានចែករំលែក “ទោះជាផ្លូវទៅកាន់ក្តីសុបិនរបស់អ្នកលំបាកយ៉ាងណាក៏ដោយ អ្នកត្រូវតែក្រោកឈរឡើង រួចបន្តដំណើរទៅមុខ នោះជីវិតនឹងកាន់តែប្រសើរឡើង”។
រឹងមាំជាភាពស្រស់ស្អាត៖ សាប៊ូកក់សក់ Pantene ជាមួយនឹងបច្ចេកវិទ្យា Pro-Vitamin B5 និងសារធាតុចម្រាញ់ចេញពីប្រេងអង្ករជប៉ុន – ជួយធ្វើឱ្យសក់រឹងមាំពីខាងក្នុង រក្សាភាពរឹងមាំ និងមានសុខភាពល្អ។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រហ្វេសបុកផេក៖ Pantene Cambodia https://www.facebook.com/PanteneCambodiaPage