យើង (ក្រុមហ៊ុន ឌីខេ អេស អេច) ផ្តល់តម្លៃដល់ឪពុកម្តាយដែលមានទំនុកចិត្តលើយើងសម្រាប់អាហាររូបត្ថម្ភទារកប្រកបដោយគុណភាព និងសុវត្ថិភាព។
នៅថ្ងៃទី 17 ខែកុម្ភៈ Abbott បានធ្វើការប្រមូលឡើងវិញដោយស្ម័គ្រចិត្តនូវផលិតផលទឹកដោះគោម្សៅ មួយចំនួនដែលផលិតនៅ Sturgis រដ្ឋ Michigan សហរដ្ឋអាមេរិក។ គ្មានផលិតផលអាហាររូបត្ថម្ភ Abbott ឬផលិតផល Similac ដែលចែកចាយក្នុងប្រទេសកម្ពុជាដោយក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) អិល ធី ឌី ទទួលរងការប៉ះពាល់ពីការប្រមូលមកវិញនេះទេ។ អ្នកប្រើប្រាស់អាចបន្តប្រើប្រាស់ផលិតផលអាហាររូបត្ថម្ភ Abbott ដោយទំនុកចិត្ត។
ប្រសិនបើលោកអ្នកបានជាវផលិតផលដែលរងការប៉ះពាល់ ពីសហរដ្ឋអាមេរិចដោយផ្ទាល់ សូមចូលទៅកាន់គេហទំព័រ https://www.similacrecall.com/us ឬមានចម្ងល់ សូមទំនាក់ទំនងមកកាន់ ក្រុមហ៊ុន ឌីខេ អេស អេច (ខេមបូឌា) តាមរយៈលេខទូរស័ព្ទ 012 333 538។