A M K ផ្តល់​កម្ចី​ទិញ​ម៉ូតូ​ដោយ​លក្ខខណ្ឌងាយៗ

ភ្នំពេញ   ក្រោយពី​ដំណើរការ​ឥណទាន​កម្ចី​ទិញ​ម៉ូ​តួ​រយៈពេល​ជិត2ឆ្នាំ និង​ទទួលបាន​ការគាំទ្រ​និង​មាន​កំណើន​អតិ​ជន​កើន​ឡើងជា​បន្ដបន្ទាប់​រួចមក គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អេ អឹម ខេ បាន​បើក​យុទ្ធនាការ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ដើម្បី​ផ្ដល់​អត្ថប្រយោជន៍​ទ្វេដង​ទៅលើ​កម្ចី​ទិញ​ម៉ូតូ​ជូន​អតិថិជន។

លោក​សួន ពិសី ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​អាជីវកម្ម​ឥណទាន និង​ធានារ៉ាប់រង​ខ្នាតតូច នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បាន​លើកឡើងថា ឥណទាន​នេះ​បានដាក់​ឱ្យ​ដំណើរការ​តាំងពី​ចុងឆ្នាំ2015មកម្ល៉េះ ដោយ​ចាប់ផ្ដើម​នៅតាម​បណ្ដា​ខេត្ដ​ចំនួន8។ ដោយ​មើលឃើញ​ពី​សក្ដានុពល ភាព​រីកចម្រើន និង​កំណើន​អតិថិជន​ដែល​ប្រើប្រាស់​កម្ចី​នេះ​កាន់តែ​មានការ​កើនឡើង​យើង​ក៏​បង្កើត​ឥណទាន​ក្នុង​ទ្រង់ទ្រាយ​ធំ គឺ​ផ្ដល់​កម្ចី​ទិញ​ម៉ូតូ​ទូទាំងប្រទេស​តែម្ដង។ ជាមួយគ្នានេះ​យើង​ក៏មាន​យុទ្ធនា​ការផ្ដល់​អត្ថប្រយោជន៍​ទ្វេដង​ពី​កម្ចី​ទិញ​ម៉ូតូ​ដោយ​ចាប់ផ្ដើម​ពីថ្ងៃ​ទី1 ខែកញ្ញា ដល់30 ខែវិច្ឆិកា ឆ្នាំ2017។

កម្ចី​ទិញ​ម៉ូតូ អេ អឹម ខេ នឹង​ផ្ដល់ជូន​អតិថិជន​អាចឱ្យ​ខ្ចី​បាន100%នៃ​តម្លៃ​ម៉ូតូ ដោយ​ផ្ដល់ជូន​មួកសុវត្ថិភាព​មួយ​ដោយ​ឥតគិតថ្លៃ​ក្នុងអំឡុងពេល​យុទ្ធនាការ​រយៈពេល3ខែ​នេះ។ ក្រៅពីនេះ​អតិថិជន​អាច​ទទួលបាន​អត្រា​ការប្រាក់​ទាប និង​នឹង​លុបចោល​បំណុល​នៅពេល​ម្ចាស់បំណុល​មាន​គ្រោះថ្នាក់​ជាយថាហេតុ​រហូត​បាត់បង់​ជីវិត។

លក្ខខណ្ឌងាយៗដើម្បី​ទទួលបាន​ឥណទាន​កម្ចី​ទិញ​ម៉ូតូ​នេះ គឺ​គ្រាន់តែ​អតិថិជន​បញ្ជាក់​ពី​លំនៅដ្ឋាន​អចិន្ដ្រៃយ៍ និង​ប្រាក់ចំណូល​ប្រចាំខែ និង​មាន​អចលនទ្រព្យ​បញ្ចាំ​អតិថិជន​អាច​ទទួលបាន​កម្ចី100% ដោយ​អតិថិជន​ត្រូវ​សង​រំលស់​ទៅវិញ​រយៈពេល36ខែ។ ក្នុងករណី​អតិថិជន​ពុំមាន​អចលនទ្រព្យ​ដាក់បញ្ចាំ​ទេនោះ ពួកគាត់​អាចដាក់​ម៉ូតូ​ដែល​បានមកពី​កម្ចី​ទិញ​នោះ​យកមក​ធ្វើជា​ទ្រព្យ​បញ្ចាំ ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​តម្រូវឱ្យ​អតិថិជន​ត្រូវ​ទិញ​ធានារ៉ាប់រង​លើ​ការថែរក្សា​ម៉ូតូ ។

ប្រធាន​នាយក​ប្រតិ​ប​ត្ដិ​អាជីវកម្ម ឥណទាន និង​ធានារ៉ាប់រង​ខ្នាតតូច​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បញ្ជាក់ថា តាមរយៈ​ឥណទាន​នេះ​យើង​សង្ឃឹមថា ប្រជាជន​ដែលមាន​តម្រូវការ​ម៉ូតូ​ដើម្បី​បម្រើ​ដល់​ជីវភាព​ប្រចាំថ្ងៃ​នឹង​ពេញចិត្ដ​នូវ​កម្ចី​ទិញ​ម៉ូតូ​នេះ ព្រោះ​ឥណទាន​នេះ​នឹង​បើកទូលាយ​ដល់​អតិថិជន​អាចមាន​ជម្រើស​យក​ការទិញ​ម៉ូតូ​បាន​នៅ​គ្រប់​ទីកន្លែង។  អាច​ទិញ​បានជា​មួយក្រុម​ហ៊ុន​ជា​ដៃគូ​សហការ​របស់ អេ អឹម ខេ ឬ​កន្លែង​លក់​ម៉ូតូ​នានា​ទៅតាម​ចំណូល​ចិ​ត្ដរបស់​អតិថិជន ដូច្នេះ​អេ អឹម ខេ ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​អតិថិជន​ក្នុងការ​ទទួលបាន​កម្ចី​ទិញ​ម៉ូតូ៕

Advertisement