សាច់​ស្អាត សុខភាព​ល្អ គ្រប់​ឥរិយាបថ​នៅក្នុង​ផ្ទះ

ពេល​នៅក្នុង​បន្ទប់ទឹក

ត្រាំ​ទឹក​ក្តៅឧណ្ហៗ :  ត្រាំ​ខ្លួន នៅក្នុង​ទឹក​ក្តៅឧណ្ហៗ ដែលមាន​សីតុណ្ហភាព​ប្រមាណ​ជា 32-37អង្សា បន្តក់​ទឹក​ប្រេង​ក្រអូប​ក្លិន រ៉ូ​សមែ​រី ឬ​ក្លិន​មីន​ត៏ ដើម្បី​បង្កើន​ការហូរ​វិល​របស់​លោហិត ព្រោះ​ក្លិន​រ៉ូ​សមែ​រី នឹង​ជួយ​ជំរុញ​រន្ធ​រោម​ឱ្យ​បណ្តេញ​វត្ថុ​កខ្វក់​ចេញមកក្រៅ។ ត្រាំ​ខ្លួន ប្រមាណ​ជា 20នាទី នឹង​ជួយ​សម្រួល​ស្បែក ដែល​ហត់នឿយ ឬ​ទ្រុឌទ្រោម ឱ្យ​ល្អ​ស្រស់ថ្លា​ឡើងវិញ។

ដុសខាត់​ស្បែក :  ក្រៅពី​ធ្វើការ​សម្អាត​ស្បែក​យ៉ាង​ហ្មត់ចត់​ហើយ បើ​ចង់​បង្អួត​ស្បែក​ល្អ​នោះ ត្រូវតែ​កម្ចាត់​កោសិកា​ស្បែក​ចាស់​ចោល​ជាមុនសិន ដោយ​ផ្លែ​ប៉េងប៉ោះ គឺជា​តួឯក នៃ​ការ​មាន​ស្បែក​ស្អាត សុខភាព​ល្អ។ យក​ប៉េងប៉ោះ 2ផ្លែ មក​ខ្វេះ​យក​គ្រាប់​ចេញ រួច​កិន​ឱ្យ​ល្អិត ហើយ​បន្ថែម​ម្សៅ​សាលី​ម៉ដ្ឋ​ចូលទៅ រួច​យកមក​ខាត់​ស្បែក ជា​រង្វង់​មូល​ឱ្យ​សព្វ រួច​ទុកចោល 5-10នាទី  សាច់​ប៉េងប៉ោះ​នឹង​ជួយ​ព្យាបាល​ស្បែក​ដែល​ខូចខាត ហើយ​ពណ៌​របស់​វា​នឹងធ្វើ​ឱ្យ​ស្បែក​ឡើង​ស លាយ​ផ្កាឈូក​ទៀតផង។

ពេល​នៅក្នុង​ចង្ក្រាន​បាយ

ស្បែ​កដៃ​ឡើង​ស្អាត មាន​ពណ៌​ស លាយ​ផ្កាឈូក និង​នៅតែ​ស្រស់ស្អាត​ជានិច្ច អាស្រ័យ​លើ​ការមើល​ថែ​ពី​ខាងក្នុង​រាងកាយ ដូច្នេះ​ពេល​ទិញ​បន្លែ​យកមក​ទុក​ក្នុង​ទូទឹកកក​លើក​ក្រោយ សូមកុំ​ភ្លេច​បន្លែ​ខាងក្រោម​នេះ៖

ស្ពៃ :  ឧ​ត្ត​ម​សម្បូរ​ទៅដោយ​វិ​តា​មីន A ៖ ការបរិភោគ​ស្ពៃ​នឹងធ្វើ​ឱ្យ​ស្បែ​កស និង​រាបស្មើ​យ៉ាង​ធម្មជាតិ។

គ្រាប់សណ្តែក​ឡាន់​តៅ :  សម្បូរ​ទៅដោយ​វិ​តា​មីន A ដែល​នឹង​ធ្វើឱ្យ​ស្បែ​កមុខ កាន់តែ​រាប​ម៉ដ្ឋខៃ​ឡើង។

ដំឡូងបារាំង :  មាន​ប្រូតេអ៊ីន និង​វិ​តា​មីន​C  អាច​កាត់បន្ថយ​កូ​លេ​ស្តេ​រ៉ូ​ល និង​ខ្លាញ់​នៅក្រោម​ស្បែ​កបាន និង​ជួយ​ឱ្យ​ស្បែក​ស្រស់​ភ្លឺ​ថ្លា។

មើម​ការ៉ុត :  ផ្តល់​ប្រ​យោ​ជ​ន៏​ដល់​ស្បែក​យ៉ាង​ល្អ សម្បូរ​ទៅដោយ​សារធាតុ​ភែ​ក​ទីន ដែល​ជួយ​កម្ចាត់​សារធាតុពុល​ចេញពី​រាងកាយ និង​ធ្វើឱ្យ​ស្បែក​មើលទៅ​រាប​ម៉ដ្ឋខៃ​ពណ៌​ផ្កាឈូក​ខ្ចី។

សណ្តែកបណ្តុះ :  អាច​ការពារ​ការកើត​ស្នាម​ជាំ អាច​ម៏​រុយ និង​ជួយ​ឱ្យ​ស្បែក​ស្រស់ថ្លា​ឡើង។

ត្រសក់ :  មាន​សារជាតិ​អាស៊ីត អា​មី​ណូ ដែល​ជួយ​លុបបំបាត់​ស្នាម​ជាំ​អុច​ខ្មៅ ធ្វើឱ្យ​ស្បែក​ឡើង​ស ភ្លឺរលោង និង​កាត់បន្ថយ​អាការ​ប្រតិកម្ម​របស់​ស្បែ​កបាន។

ពេល​នៅក្នុង​បន្ទប់ទទួលភ្ញៀវ

ការហាត់​ប្រាណ​ជាប់​ជាប្រចាំ មិន​ត្រឹមតែ​ជួយ​ឱ្យមាន​សុខ​ភាពល្អ​ប៉ុណ្ណោះ​ទេ តែ​នៅបាន​ជួយ​ឱ្យ​ឈាម​រត់​បានល្អ និង​ជួយ​បណ្តេញ​ជាតិពុល​ចេញមក​តាមរយៈ​ញើស​ទៀតផង។ ការហាត់​ប្រាណ​ត្រឹមតែ 20នាទី​នៅ​ថ្ងៃ​ធម្មតា និង 60នាទី​នៅ​ថ្ងៃ​ឈប់សម្រាក  ដោយ​ធ្វើការ​ហាត់ប្រាណ ឬ​ធ្វើ​លំ​ហាត់​លើ​អវយវៈ​ណាមួយ​ក៏បាន ឱ្យ​អត្រា​ការ​លោត​របស់​បេះដូង​កើនឡើង 40-60% រួច​សឹម​បន្ថែម​ឡើងសន្សឹមៗ តាម​ភាពរឹងមាំ​របស់​រាងកាយ។

ពេល​នៅក្នុង​បន្ទប់​គេង

បំប៉ន​ឱ្យ​ពេញទំហឹង  គេង​ឱ្យបាន​ឆ្អែត…គ្មានអ្វី​សំខាន់​ជាង​ការ​គេង​ឱ្យបាន​គ្រប់គ្រាន់​នោះទេ ហើយ​បន្ទាប់មក គឺ​ការជ្រើសរើស​ប្រើ ឡេ​ថែបំប៉ន​ស្បែក ដែល​ក្រៅពី​ឡេ​បែប វ៉ៃ​ថេ​ន​នី​ង(ធ្វើឱ្យ​សាច់​ស) ហើយ គួរ​រកមើល​វិ​តា​មីន B3  វិ​តា​មីន​C និង វិ​តា​មីន​E មក​ញ៉ាំ​ផង វា​នឹង​រឹតតែ​ជួយ​ឱ្យ​ស្បែ​កមុខ​ភ្លឺ​ថ្លា និង​តឹង​ណែន​ទៀតផង៕

Advertisement