វិធី​ថែទាំ​បបូរមាត់ ឱ្យមាន​ពណ៌​ស្អាត ក្រហម​ស្រស់ និង​មើលទៅ​មាន​សុខ​ភាពល្អ

1.ទឹកដោះគោត្រជាក់ៗ ជាមួយ​ម្សៅ​រមៀត

នារីៗយើង អាច​ប្តូរ​ពី​បបូរមាត់​ពណ៌​ស្រគាំ​ខ្មៅ ឱ្យមាន​ពណ៌​ស្រស់ថ្លា​ឡើង​បាន ដោយ​ការប្រើ​ម្សៅ​មើម​រមៀត 1ស្លាបព្រា​កាហ្វេ លាយ​ជាមួយនឹង​ទឹកដោះគោ ដែល​ក្លាស្សេ​ត្រជាក់​បន្តិច ល្មមតែ​លាយ​ចូលគ្នា​ហើយ ក្លាយជា​ម្សៅ​ឃ្រី​មខាប់ៗ  រួច​យកមក​លាប​បំពោក​លើ​បបូរមាត់​ទុកចោល​រយៈពេល 5នាទី ហើយ​សឹម​លាង​ចេញថ្នមៗដោយ​ទឹកស្អាត។ ធ្វើបែបនេះ​ឱ្យបាន​រៀងរាល់ថ្ងៃ រយ:ពេល 2សប្តាហ៍ អ្នកនឹង​សង្កេតឃើញថា បបូរមាត់​របស់​អ្នកនឹង​ឡើង​ពណ៌ក្រហមព្រឿងៗស្រស់ស្អាត​មិន​ខាន។

2.ម៉​យស៍​ជើ​រ៉ៃ​ហ្សើ​រ៍ (Moisturiser)

បបូរមាត់ ក៏​មិន​ខុសពី​ស្បែក ដែល​ត្រូវតែ​មើលថែ​បំប៉ន​ឱ្យ​ស្រស់ថ្លា​ជាប់​ជានិច្ច​ដែរ មិនថាតែ​ប្រើ​ឡេ វ៉ា​សឺ​លីន ឬ​ក្រែ​ម​លាប​បបូរមាត់​នោះទេ គឺ​សុទ្ធតែជា​ការថែបំប៉ន​ដ៏​ល្អ​ទាំងអស់។ បបូរមាត់​ដែល​ស្រស់ថ្លា​មាន​សំណើម​ល្អ នឹងមិន​បែក​ប្រេះ មិន​ស្ងួត​ក្រៀម មិន​មើលទៅ​ឃើញ​ស្រគាំ​ខ្មៅ តែ​នឹង​មើលឃើញ​ពណ៌ក្រហមព្រឿងៗតាម​ធម្មជាតិ​កាន់តែច្បាស់​ឡើង។

3.ទឹក​មើម ប៊ី​ធ្រូ​ត(មើម​រ៉ា​ឌី​ក្រហម)

ឧស្សាហ៍​ញ៉ាំ​បន្លែ​មើម ដែលមាន​ពណ៌​ក្រហម​ចាស់ លាយ​ស្វាយតិចៗ ដូចជា​មើម​ប៊ី​ធ្រូ​ត ជាដើម  ពេល​ញ៉ាំ​ហើយ​អាចធ្វើឱ្យ​បបូរមាត់ និង​អណ្តាត​ឡើង​ក្រហម​បាន។ ដូច្នេះ​ចូរ​សាកល្បង យក​មើម​ប៊ី​ធ្រូ​ត មក​កៀប​យកតែ​ទឹក ហើយ​លាប​លើ​បបូរមាត់ មុនពេល​គេង វា​នឹង​បំពេញ​តួនាទី​ជា ក្រែ​ម​លាប​មាត់ស្តើងៗ ឱ្យក្លាយ​ទៅជា​ពណ៌​ក្រហម​ស្រស់។ លុះ​ពេល​ភ្ញាក់ឡើង អ្នកនឹង​បានឃើញ​ថា បបូរមាត់​របស់​អ្នកមាន​ពណ៌​ក្រហម​ស្រស់ស្អាត​មែនទែន ។

4.ស្រទាប់ផ្កា​កុលាប កិន​ឱ្យ​ម្ម៉​ដ

ផ្កា​កុលាប​មិនមែន​ល្អ ត្រឹម​តែមាន​ក្លិនក្រអូប​ប៉ុណ្ណោះ​ទេ  អ្នក​អាច​បេះយក​ស្រទាប់ផ្កា​កុលាប មក​កិន​ឱ្យ​ម៉ដ្ឋ​រហូត​ក្លាយជា​ល្បាយខាប់ៗ រួច​យកមក​លាប​លើ​បបូរមាត់ នោះ​អ្នកនឹង​បាន​បបូរមាត់​ពណ៌​ក្រហម​ស្រស់ ដូច​ពណ៌​ផ្កា​កុលាប​មិន​ខាន ។

5.ច្រាស​ដុសធ្មេញ ដែលមាន​សរសៃទន់ៗ

ប្រើ​ច្រាស​ដុសធ្មេញ​ដែលមាន​សរសៃទន់ៗ ជ្រលក់​ទឹក​ក្តៅឧណ្ហៗ មក​ដុសខាត់​បបូរមាត់​របស់​អ្នកថ្នមៗ ដើម្បីឱ្យ​ស្បែក​បបូរមាត់​ផ្នែក​ខាងក្រៅ ដែល​ស្ងួត​ហើយ​នោះ​របក​ជ្រុះ​ចេញ។ នេះ​ក៏​ជា​វិធី​មួយ​ដែល​ធ្វើឱ្យ​បបូរមាត់​របស់​អ្នក នៅតែមាន​ពណ៌ក្រហមព្រឿងៗស្អាត​ជានិច្ច​ដែរ។

6.ទឹកឃ្មុំ

ទឹកឃ្មុំ គឺជា​វត្ថុធាតុដើម​ពី​ធម្មជាតិ ដែល​អាច​បង្កើន​ភាពស្រស់​បស់​ដល់​ស្បែ​កបាន​យ៉ាង​ល្អ​បំផុត និង​ថែមទាំង​មាន​ឬ​ទ្ធិ​អាច​សម្លាប់​មេរោគ​បានតិចៗទៀតផង។  យក​ទឹកឃ្មុំ​មក​លាបស្តើងៗ លើ​បបូរមាត់ មុនពេល​ចូល​គេង​ជាប្រចាំ​រៀងរាល់ថ្ងៃ។ ពេល​ភ្ញាក់ឡើង អ្នកនឹង​បាន​ជួបនឹង​រសជាតិ​ផ្អែម​លែមៗ និង​មើលឃើញថា បបូរមាត់​របស់​អ្នក​ឡើង​ទន់ និង​មើលទៅ​ក្រហម​ថ្លាព្រឿងៗ ដូច​ធម្មជាតិ គួរឱ្យ​ចង់​ថើប​នាពេល​ព្រឹក​ព្រលឹម​មែនទែន៕

Advertisement