ការប្រើឃ្រីមការពារ​កម្ដៅថ្ងៃ​យ៉ាង​ត្រឹមត្រូវ ពេល​ទៅ​កម្សាន្ត​នៅ​មាត់សមុទ្រ

ពេល​យើង​ទៅ​ដើរលេង​កម្សាន្ត លម្ហែកាយ​នៅតាម​មាត់សមុទ្រ ដែល​ចាំងចែង​ទៅដោយ​ពន្លឺ​ថ្ងៃ  ដែល​ទោះបីជា​យើង​ជ្រើស​រើសយក ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ​បានល្អ​ត្រឹមត្រូវ​ហើយ​មែន​ក្ដី  តែបើ​ប្រើប្រាស់​មិនបាន​ត្រឹមត្រូវ ក៏​ប្រសិទ្ធភាព​របស់​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ នឹង​ថយចុះ​តាម​នោះដែរ។

ថ្ងៃនេះ យើង​មាន Tips ល្អៗ ក្នុងការ​ប្រើ​ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ មក​ជម្រាបជូន ដើម្បី​កុំឱ្យ​ដំណើរ​កម្សាន្ត​ដ៏​រីករាយ​របស់​អ្នក ក្លាយជា​រឿង​គួរឱ្យ​ភ័យខ្លាច ចំពោះ​ស្បែក​ដ៏​ស្រស់ស្អាត​ភ្លឺរលោង​របស់​អ្នក ដូចតទៅ៖

1.ការ​លាប​ឃ្រី​ម​ការពារ​ពន្លឺ​ថ្ងៃ…បើ​ចង់ឱ្យមាន​ប្រសិទ្ធភាព ដូចដែល​គេ​បានកំណត់​នោះ  ត្រូវ​ប្រើ​បរិមាណ​ឃ្រី​ម​ប្រមាណ​ជា 1ស្លាបព្រា​កាហ្វេ សម្រាប់​លាប​ផ្ទៃមុខ និង-ក ដោយ​យើង​សូម​ណែនាំ ឱ្យ​បែង​លាប​ជា 2ដង។

2.លាប​ឃ្រី​ម​ការពារ​ថ្ងៃ មុនពេល​ចេញទៅ​លេង​នៅ​កណ្តាល​ថ្ងៃ ប្រហែលជា 15នាទី  ដើម្បីឱ្យ​សាច់​ឃ្រី​ម​តោង​ស្អិត​ជាប់​នឹង​ស្បែក បានល្អ​ជាមុនសិន  ហើយ​បើសិនជា​នៅ​កណ្តាល​ថ្ងៃ ក្នុង​រយ:ពេល​យូរ​ផង​នោះ គួរតែ​លាប​ឃ្រី​មកា​រពារ​ថ្ងៃ បន្ថែមទៀត រៀងរាល់ 2ម៉ោង​ម្តង។

3.បើសិនជា​ត្រូវមាន​កិច្ចការ​កម្សាន្តសប្បាយៗកណ្តាល​ថ្ងៃជា​បន្តបន្ទាប់ ដូចជា​លេងល្បែង​កម្សាន្ត​ប្រជាប្រិយ  លេង​បាល់​ក្នុង​ទឹក កណ្តាល​ថ្ងៃជា​ដើម​នោះ គួរ​ជ្រើសរើស​ប្រើ​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ប្រភេទ​ការពារ​ទឹក មិន​រលាយ​នៅពេល​ត្រូវ​ទឹកសមុទ្រ និង​គួរ​លាប​រៀងរាល់ 2ម៉ោង​ម្តង។

4.ត្រូវ​លាប​ឃ្រី​ម​ការពារ​កម្ដៅថ្ងៃ ជាប់​ជាប្រចាំ ពេល​នៅក្រោម​ពន្លឺ​ថ្ងៃ​ដែល​ក្តៅ​ខ្លាំង។

ជា​សរុបទៅ ការចៀសវាង​ពី​កម្ដៅថ្ងៃ គឺជា​ការកាត់បន្ថយ​បញ្ហា ដែល​កើត​ពី​កម្ដៅថ្ងៃ បាន​យ៉ាង​ល្អ​បំផុត  ក្រៅ​អំពី​នេះ គួរ​ការពារ​ខ្លួន​ពី​ពន្លឺ​ថ្ងៃ ដោយ​វិធី​ផ្សេងទៀត​រួមជាមួយ​ផង ដូចជា នៅក្នុង​ម្លប់ ឬ​បាំងឆត្រ ជាដើម ដើម្បី

ឱ្យ​ដំណើរ​កម្សាន្ត នាពេល​ចុង​សប្ដាហ៍​របស់​អ្នក និង​ក្រុមគ្រួសារ បាន​សុខ​សប្បាយ និង​រីករាយ​ដោយ​គ្មាន​ក្ដីបារម្ភ៕

Advertisement