កាលពីថ្ងៃទី 25 មេសា Alphabet ដែលជាក្រុមហ៊ុនមេរបស់ Google បានប្រកាសឯកសារ បង្ហាញថា ប្រាក់ចំណូលក្នុងត្រីមាសដំបូងនៃឆ្នាំ 2024 កើន 15%។ Alphabet ក៏បានប្រកាសអំពីការចែកភាគលាភដំបូងផងដែរ។
ជាក់ស្ដែង ប្រាក់ចំណូលរបស់ Alphabet បានកើនដល់ 80.5ពាន់លានដុល្លារ ពី 69.8ពាន់លានដុល្លារកាលពីឆ្នាំមុន។
មូលបត្រ Alphabet កើនរហូតដល់ 13% នៅក្នុងការជួញដូរក្រៅម៉ោងធ្វើការ ជួយឱ្យក្រុមហ៊ុនរកចំណូលបន្ថែមបានជាង 250ពាន់លានដុល្លារ នាំឱ្យតម្លៃមូលធនទីផ្សារកើនដល់ជាងពីរលានលាន (2,000,000,000,000) ដុល្លារ។ លទ្ធផលនេះក៏ជួយឱ្យ Alphabet មានឈ្មោះក្នុងបញ្ជីកំពូលក្រុមហ៊ុនដែលរួមមាន Microsoft, Apple និង Nvidia ផងដែរ។