បន្ទាប់ពីបានទទួលជោគជ័យក្នុងកម្មវិធី «ទទួលយកម៉ូតូសាំង – ផ្ដល់ជូនម៉ូតូអគ្គិសនី» ដែលបានអនុវត្តតាំងពីចុងខែមីនា កម្មវិធីថ្មី «ទទួលយករថយន្តសាំង – ផ្ដល់ជូនរថយន្តអគ្គិសនី» របស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast នឹងនាំមកនូវឱកាសសម្រាប់អតិថិជនដែលចង់ប្ដូររថយន្តសាំង យករថយន្តអគ្គិសនី VinFast ។
យោងតាមកម្មវិធីខាងលើ ម្ចាស់រថយន្តអគ្គិសនី VinFast ទាំងឡាយដែលចង់ប្ដូរយករថយន្តអគ្គិសនីស៊េរីខ្ពស់ជាង ក៏អាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធី «ទទួលយករថយន្តសាំង – ផ្ដល់ជូនរថយន្តអគ្គិសនី» នេះផងដែរ។
ជាក់ស្ដែង អតិថិជនដែលជាម្ចាស់រថយន្តសាំង និងរថយន្តអគ្គិសនី VinFast នឹងទទួលបានការធានាពីក្រុមហ៊ុន Cho Tot ដែលជាដៃគូសហការ ទាក់ទងនឹងតម្លៃ។ ចំណែកម្ចាស់រថយន្តសាំងយីហោផ្សេងពី VinFast ក៏កម្មវិធីខាងលើទទួលទិញក្នុងតម្លៃសមរម្យជាងទីផ្សារ។
ទន្ទឹមនឹងនេះ នៅពេលទិញរថយន្តអគ្គិសនី VinFast ថ្មី អតិថិជនដែលលក់រថយន្តចាស់ឱ្យកម្មវិធី «ទទួលយករថយន្តសាំង – ផ្ដល់ជូនរថយន្តអគ្គិសនី» នឹងទទួលបានឥណទានឡើងដល់ 8 ឆ្នាំ ក៏ដូចជាឥណទានស្មើនឹង 80% នៃតម្លៃរថយន្តថ្មី ព្រមទាំងការប្រាក់ទាបបំផុត នៅទូទាំងប្រទេសវៀតណាម។
កម្មវិធី «ទទួលយករថយន្តសាំង – ផ្ដល់ជូនរថយន្តអគ្គិសនី» របស់ VinFast និង Cho Tot នៅវៀតណាម បានផ្ដើមដំណើរការចាប់ពីថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។