របស់សំខាន់ៗគួរ​យកតាម​ខ្លួន ជួយ​ឱ្យ​ដំណើរ​កម្សាន្ត​ប្រកបដោយ​ភាពជឿជាក់

ពិតប្រាកដ​ណាស់​ថា សម្រាប់នារីៗយើង ភាពស្រស់ស្អាត​គឺជា​រឿង​ធំ សូម្បីតែ​ក្នុងពេល​ធ្វើដំណើរ​ក៏ដោយ ខាងក្រោម​នេះ​គឺជា​របស់របរ​ចាំបាច់​មួយចំនួន​ដែល​អ្នក​គួរ​មាន​ជាប់​នឹង​ខ្លួន ទុក​សម្រាប់​ថែទាំ​រូប​សម្ផស្ស​របស់​អ្នក​ពេលធ្វើ​ដំណើរ នោះ​អ្នកនឹង​ដឹងថា ទោះជា​នៅទីណា កន្លែង​ណា ឬ​ពេលណា​ក៏ដោយ​ក៏​អ្នក​នៅតែ​ស្រស់ស្អាត​ជានិច្ច​ដែរ។

– ទឹកបរិសុទ្ធ​សម្រាប់​ទទួលទាន
ការទទួល​ទាន​ទឹក​ឱ្យបាន​ញឹកញាប់ ក្រៅពី​ធ្វើឱ្យ​រាងកាយ​របស់​អ្នក​ស្រស់ថ្លា​ហើយ​នោះ នៅ​ធ្វើឱ្យ​ស្បែក​របស់​អ្នក​មើលទៅ​ឃើញ​ល្អ​ស្អាត​ឡើង​ទៀតផង តែ​កុំ​ភ្លេច​ពិនិត្យ​រកមើល​ទីតាំង​របស់​បន្ទប់ទឹក​នៅក្នុង​ការធ្វើដំណើរ​ផង​ណា៎។

– ដប​ស្រៃ្បយ៍​តូច​មួយ
សាកល្បង​ដាក់​ទឹកស្អាត​ចូលទៅ ព្រមជាមួយ​ទឹកអប់​ក្រអូប​ប្រហើរ​ក្លិន ឡា​វេន​ឌើ​រ៍ 2-3ដំណក់ ហើយ​ទុក​សម្រាប់​បាញ់​ខ្លួនប្រាណ និង​កញ្ចឹងក​ឱ្យនៅតែ​ស្រស់ស្រាយ​រហូត​ក្នុងការ​ធ្វើដំណើរ ព្រោះ​ក្លិនក្រអូប​នឹង​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ធូរស្រាល។

– គ្រី​ម​បំប៉ន​ស្បែ​កមុខ
ថែមថយ​នៅលើ​ផ្ទៃមុខ និង​ម្តុំ​បរិវេណ​ក្រោម​ភ្នែក​រហូត​ក្នុងការ​ធ្វើដំណើរ ដើម្បី​ការពារ​កុំឱ្យ​ស្បែ​កមុខ​ខ្វះ​ភាពស្រស់​ស្រាយ និង​សំណើម។

– ក្រណាត់​សើម​សម្រាប់​ជូត​ដៃ
ដើម្បី​ទុក​ជូ​តដៃ​ឱ្យ​ស្អាត​ក្នុងករណី​ដែល​អ្នករក​កន្លែង​លាងដៃ​មិនបាន។

– ក្រែ​ម​លាប​មាត់​បែប​ថ្លា
បន្ថែមសំណើម​ដល់​បបូរមាត់​ក្នុង​គ្រប់​សភាព​ធាតុអាកាស​ទាំងអស់ ដើម្បី​ជួយ​លើ​កសម្រស់​ផ្ទៃមុខ​របស់​អ្នក​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង​ទាំងអស់។

– ស្ករ​គ្រាប់
ដើម្បី​ធ្វើឱ្យ​ខ្យល់​ដង្ហើម​របស់​អ្នក​ក្រអូប​ស្រស់ថ្លា​បានភ្លាមៗ បើ​អ្នក​ត្រូវ​គេង​លក់​យូរ​ក្នុងអំឡុងពេល​ធ្វើដំណើរ ពេល​ភ្ញាក់ឡើង វា​នឹង​ជួយ​ធ្វើឱ្យ​អ្នក​ជឿជាក់​ក្នុង​ចិត្តបាន​មួយកម្រិត(ក្នុងករណី​ដែល​អ្នក​មិនបាន​ដុស​សម្អាត​ធ្មេញ)។

– ក្រដាសផ្តិត​ជាតិ​ខ្លាញ់
ដើម្បី​កុំឱ្យ​ផ្ទៃមុខ​របស់​អ្នក​មើលទៅ​ឃើញ​ឡើង​ខ្លាញ់​រងើម​ក្នុងការ​ធ្វើដំណើរ៕

Advertisement