យោងតាមក្រុមមន្ត្រីនៃប្រទេសអេត្យូពី រថយន្តក្រុមមួយគ្រឿងបានជ្រុលចង្កូតចេញពីផ្លូវល្បឿនលឿន និងធ្លាក់លើច្រាំងថ្មចោតនៅក្នុងរដ្ឋ Amhara ភាគខាងជើងប្រទេសនេះ បណ្ដាលឱ្យមនុស្សយ៉ាងតិច 24 នាក់ត្រូវបាត់បង់ជីវិត។
គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីព្រលប់ថ្ងៃទី 30 មករា នៅពេលរថយន្តកំពុងបរនៅលើផ្លូវជាតិ ក៏ស្រាប់តែជ្រុលចង្កូតធ្លាក់ទៅលើច្រាំងថ្មចោតដែលលយចេញពីជ្រលងភ្នំជម្រៅ 200 ម៉ែត្រ។ ជនរងគ្រោះមួយចំនួន បានរួចផុតពីការស្លាប់ ប៉ុន្តែរងរបួសធ្ងន់ធ្ងរ។
បច្ចុប្បន្ន អ្នករងរបួសក្នុងឧបទ្ទវហេតុនេះកំពុងត្រូវបានព្យាបាលនៅមជ្ឈមណ្ឌលសុខភាពនៅក្បែរកន្លែងកើតហេតុ ខណៈសមត្ថកិច្ចកំពុងស៊ើបអង្កេតលើករណីនេះ។
ករណីគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរបានកើតឡើងជាញឹកញាប់នៅប្រទេសអេត្យូពី ព្រោះតែប្រព័ន្ធផ្លូវថ្នល់កំពុងខូច អ្នកបើកបរមិនធ្វេសប្រហែស និងការមិនគោរពច្បាប់ចរាចរណ៍ជាដើម៕
ប្រភព៖ Xinhua