Skip to content

អាមេរិក​ដាក់​បម្រាម​គោចរ​ក្រោយ​ករណី​ផ្ទុះ​ដ៏​ធំ​មួយ​ដែល​បណ្ដាលឱ្យ​អគា​ជាង 40 ត្រូវ​រង​ការខូចខាត

អភិបាលក្រុង Nashville បានចេញ​បទបញ្ជា​ហាម​ការធ្វើដំណើរ​មួយ​ដែល​នឹង​អូសបន្លាយ​រហូតដល់​ដំណាច់​សប្ដាហ៍​នេះ​នៅ​តំបន់​ដែល​រង​ផលប៉ះពាល់​ពី​ករណី​ផ្ទុះ​រថយន្ត​កាលពី​ថ្ងៃទី 25 ខែធ្នូ​កន្លងទៅ។

«ខ្ញុំ​បាន​ចុះ​ហត្ថា​លេខា​លើ​បទបញ្ជា​ប្រតិបត្តិ 12 ដើម្បី​ដាក់​តំបន់​ឱ្យ​ស្ថិតក្នុង​ស្ថានការណ៍​អាសន្ន​ផ្នែក​ស៊ីវិល​ចំពោះ​ទីតាំង​នានា​ដែល​ព័ទ្ធជុំវិញ​ដោយ​មហាវិថី James Robertson ផ្នែក​ខ្លះ​នៃ​មហាវិថី​លេខ 4 នៅ​ភាគ​ខាងជើង តំបន់ Broadway និង​ទន្លេ Cumberland។ បម្រាម​គោចរ​នេះ​នឹងត្រូវ​អនុវត្ត​ចាប់ពី​ម៉ោង 16កន្លះ​នៃ​ថ្ងៃទី 25 ខែធ្នូ (ម៉ោង 5 កន្លះ​នៃ​ថ្ងៃទី 26 ខែធ្នូ នៅ​កម្ពុជា) និង​បញ្ចប់​នៅ​ម៉ោង 16 កន្លះ​នៃ​ថ្ងៃទី 27 ខែធ្នូ (ម៉ោង 5 កន្លះ​នៃ​ថ្ងៃទី 28 ខែធ្នូ នៅ​កម្ពុជា)» អភិបាលក្រុង Nashville លោក John Cooper បាន​សរសេរ​ដូច្នេះ​នៅលើ​ទំព័រ Twitter កាលពី​ថ្ងៃទី 25 ធ្នូ»។

លោក John Cooper បានឱ្យដឹងថា បទបញ្ជា​នេះ​ក៏​ផ្ដល់​កម្លាំង​បន្ថែម​សម្រាប់​ជួយ​ដល់​កិច្ចការ​ដោះស្រាយ និង​ការ​ផ្ដល់ជំនួយ​ផងដែរ។

«ការវាយប្រហារ​សំដៅលើ​សហគមន៍​របស់​យើង ក្នុង​បំណង​បង្ក​ភាពចលាចល និង​ការភ័យខ្លាច​ក្នុង​ថ្ងៃបុណ្យ​ដ៏​សុខសាន្ត និង​ប្រកបដោយ​ក្ដីសង្ឃឹម​នេះ។ ប៉ុន្តែ ប្រជាជន Nashville បានបង្ហាញ​ជាច្រើន​ដង​ហើយ​ថា ស្មារតី​របស់​ទីក្រុង​នេះ​មិនអាច​ត្រូវបាន​វាយ​បំបែក​ឡើយ»។

សូម​រំលឹកថា រថយន្ត​មួយគ្រឿង​បាន​ផ្ទុះឡើង​យ៉ាង​កក្រើក​ដី នៅ​កណ្ដាល​ទីក្រុង Nashville នៃ​រដ្ឋ Tennessee សហរដ្ឋ​អាមេរិក កាលពី​ថ្ងៃទី 25 ខែធ្នូ។ ក្រុមប៉ូលិស​ឱ្យដឹងថា នេះ​គឺជា​សកម្មភាព​ដែលមាន​គោលបំណង និង​មានការ​ព្រមាន​ជាមុន​ថា គ្រាប់បែក «នឹង​ផ្ទុះ ក្រោយ​រយៈពេល 15 នាទី​ទៀត» បាន​បន្លឺ​ចេញពី​រថយន្ត នៅមុន​ពេល​វា​ផ្ទុះ។

ក្នុង​ហេតុការណ៍​នេះ មាន​មនុស្ស​យ៉ាងតិច 3 នាក់​បាន​រងរបួស និង​អគារ​ច្រើនជាង 40 ត្រូវ​រង​ការខូចខាត។ មន្ត្រី​ពីររូប​បាន​បញ្ជាក់ថា មាន​បំណែក​នៃ​សាកសព​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​មិនទាន់​ដឹង​ច្បាស់​ថា វា​ជាប់ទាក់ទង​នឹង​ហេតុការណ៍​ផ្ទុះ​នេះដែរ ឬ​យ៉ាងណា​នៅឡើយ៕

ប្រភព៖ Fox

អត្ថបទ​ទាក់​ទង៖ ផ្ទុះ​កក្រើក​ទីក្រុង​នៅ​អាមេរិក​ក្នុង​ថ្ងៃបុណ្យ​ណូអែល​ឆ្នាំនេះ

Leave a Reply

Your email address will not be published. Required fields are marked *