ជនសង្ស័យទាំង១៨នាក់នៅក្នុងគម្រោងឆបោក ដឺ អាយខុន គ្រុប មានដូចជា៖
១. លោក Jirawat Saengpakdi “Boss ឬ Coach Lab”
២. លោក Klod Setthanan “Boss Peter”
៣. កញ្ញា Pancharat Kanokraktanaporn “Boss Pan”
៤. លោក Thananon Hirunchaiwan “Boss Mor Ek”
៥. កញ្ញា Natpasorn Chatthanasorn “Boss Suay”
៦. កញ្ញា Yasikarn Ekchisanupong “Boss Soda”
៧. លោក Nantharat Chaowanapricha “Boss Ohm”
៨. លោក Thawinphat Phuphatthanarin “Boss Win”
៩. កញ្ញា Kanokthon Puranasukhon “Boss Mae Ying”
១០. កញ្ញា Saowapha Wongsakha “Boss Oommy”
១១. លោក Chetnapat Apipattanakarn “Boss Tommy”
១២. លោក Hatsayanon Ekchisanupong “Boss Pop”
១៣. កញ្ញា Wilailak Jengsuwan “Boss Joy”
១៤. លោក Thanarot Thitijariyawat “Boss Op”
១៥. តារាសម្តែងជើងចាស់ លោក Yuranan Pamornmontri “Boss Sam”
១៦. តារាស្រីដ៏ល្បីឈ្មោះ កញ្ញា Pechaya Wattanamontri “Boss Min”
១៧. តារាសម្តែង និងពិធីករទូរទស្សន៍ Kan Kantathavorn “Boss Kan”
១៨. នាយកប្រតិបត្តិនៃក្រុមហ៊ុន ដឺ អាយខុន គ្រុប លោក Warathaphon Waratyaworrakul “Boss Paul”
ដោយក្នុងចំណោមជនសង្ស័យទាំង១៨នាក់នោះ មានតែតារាសម្តែង Yuranan Pamornmontri “Boss Sam”តារាសម្តែង Pechaya Wattanamontri “Boss Min” និងពិធីករទូរទស្សន៍ Kan Kantathavorn “Boss Kan” ប៉ុណ្ណោះដែលបានដាក់ពាក្យសុំនៅក្រៅឃុំ។ តែទោះជាយ៉ាងណាក៏ដោយ ក៏តុលាការប្រទេសថៃបានបដិសេធសំណើររបស់ពួកគេ ដោយនិយាយថា ពួកគេមានហានិភ័យក្នុងការហោះហើរ ឬអាចរំខានដល់ភស្តុតាងផ្សេងៗទៀត។
ទន្ទឹមគ្នានេះដែរ តំណាងជនរងគ្រោះប្រមាណជា១៥០នាក់ក៏បានដាក់ញត្តិទៅតុលាការប្រឆាំងនឹងការដោះលែងបណ្តោះអាសន្នរបស់ជនសង្ស័យទាំងអស់នោះផងដែរ។
នាពេលនេះជនសង្ស័យប្រុសទាំង១១នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ Remand នៃទីក្រុងបាងកក និងជនសង្ស័យស្រី៧នាក់ទៀតត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអប់រំកែប្រែស្ត្រី នៃទីក្រុងបាងកក ប្រទេសថៃរួចស្រេចអស់ហើយ។
តើវាសនារបស់ជនសង្ស័យទាំង១៨រូបនៅក្នុងគម្រោងឆបោកនៃក្រុមហ៊ុន ដឺ អាយខុន គ្រុប នឹងទៅជាយ៉ាងណា? សូមរង់ចាំតាមដានជាបន្តទៀត…៕