ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញផែនដីយក្សមួយទៀតដែលស្ថិតក្នុងតំបន់ដែលអាចរស់នៅបាន និងវិលជុំវិញផ្កាយមេដែលមានចម្ងាយពីព្រះអាទិត្យ 137 ឆ្នាំពន្លឺ។
ភពខាងលើដែលត្រូវបានដាក់ឈ្មោះឱ្យថា TOI-715b វិលជុំវិញកូនផ្កាយក្រហមមួយដួង មានទំហំតូចជាងព្រះអាទិត្យរបស់មនុស្ស។ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញភពថ្មីនេះតាមរយៈការប្រើប្រាស់ផ្កាយរណបតេឡេស្កុប TESS របស់ណាសា។ យោងតាម CNN ដែលបានចុះផ្សាយកាលពីថ្ងៃទី 10 កុម្ភៈ 2024 ព័ត៌មានខាងលើត្រូវបានប្រកាសលើទស្សនាវដ្ដី Monthly Notices of the Royal Astronomical Society។
TOI-715b ធំជាងផែនដី 1.5 ដង ហើយមួយឆ្នាំរបស់វាគឺមានតែ 19 ថ្ងៃ។ TOI-715b ស្ថិតនៅក្បែរផ្កាយមេរបស់វា ដែលនេះ អនុញ្ញាតឱ្យទឹកមានសភាពរាវ ដែលជាអំណោយផលល្អដល់ការកកើតជីវិត។
អ្នកស្រាវជ្រាវឱ្យដឹងថា ឆាប់ៗខាងមុខនេះ ភព TOI-715b នឹងត្រូវបានសង្កេតដោយតេឡេស្កុបអវកាស James Webb ហើយបរិយាកាសរបស់វានឹងត្រូវបានបញ្ជាក់៕