ភពខ្នាតយក្សមួយដែលស្ថិតក្នុងប្រភេទភពព្រហស្បតិ៍ក្ដៅមានកន្ទុយដ៏ចម្លែក ត្រូវបានស្ថានីយសង្កេតតារារបស់សហរដ្ឋអាម៉េរិករកឃើញ ក្នុងនោះ កន្ទុយចម្បងវែងជាង 53 ដង បើធៀបនឹងប្រវែងកាំរបស់ភពនោះ។
ភពព្រហស្បតិ៍ក្ដៅគឺជាភពឧស្ម័នខ្នាតយក្សដែលដូចទៅនឹងភពព្រហស្បតិ៍របស់ប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែស្ថិតនៅក្បែរផ្កាយមេខ្លាំងពេក ទើបមានកម្ដៅខ្ពស់ខ្លាំង។
ភពដែលមានឈ្មោះថា HAT-P-32b ខាងលើនេះ កំពុងតែបញ្ចេញកន្ទុយឧស្ម័នដ៏វែងទៅក្នុងទីអវកាស។ ការសិក្សាស្រាវជ្រាវថ្មីមួយបង្ហាញថា វាកំពុងតែ «ព្រលាត់សម្បែក» ខ្លួនឯង។
«អ្វីដែលយើងមើលឃើញគឺកន្ទុយអេល្យូមដ៏មហិមាដែលភ្ជាប់ទៅនឹងភពនេះ វែងជាង 53 ដង បើធៀបនឹងប្រវែងកាំរបស់ភព» អ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ California នៅ Santa Cruz ថ្លែងលើទស្សនាវដ្ដី Science Advances ដូច្នេះ។
យោងតាម Sci-Tech Daily កន្ទុយមួយចំនួនផ្សេងទៀតដែលតួចជាង និងស្ដើងជាងកន្ទុយចម្បង អាចជាលំហូរនៃឧស្ម័នអេល្យូមចាស់ ដែលត្រូវបានបំភាយចេញពីបរិយាកាសរបស់ HAT-P-32b។ ភព HAT-P-32b មានចម្ងាយពីផែនដីប្រហែល 950 ឆ្នាំពន្លឺ។