ចន្ទពេញបូណ៌មីថ្ងៃទី 30 សីហា នឹងស្ថិតនៅក្បែរផែនដីបំផុត ហើយបង្កើតបានជាចន្ទពេញវង់មានពន្លឺភ្លឺជាងគេបង្អស់នៅក្នុងឆ្នាំ 2023 ដែលយើងសូមហៅថា «មហាចន្ទ»។
ចន្ទពេញវង់ដ៏ធំ និងភ្លឺបំផុតប្រចាំឆ្នាំ 2023 ដែលនឹងរះនៅយប់ថ្ងៃទី 30 សីហា ត្រូវបានគេដាក់រហ័សនាមថា «ព្រះចន្ទខៀវ»។ នេះគឺជាលទ្ធផលដែលកើតឡើងដោយសារបាតុភូតព្រះចន្ទបីកើតឡើងក្នុងពេលដំណាលគ្នា។ យោងតាម Live Science រហ័សនាម «ព្រះចន្ទខៀវ» មិនជាប់ទាក់ទងនឹងពណ៌របស់ព្រះចន្ទនោះទេ ប៉ុន្តែនេះកើតចេញពីការពិតដែលថា វាជាចន្ទពេញបូណ៌មីលើកទីពីរក្នុងខែសីហា។ នេះគឺជាលើកទីពីរដែលមហាចន្ទបង្ហាញខ្លួនក្នុងខែតែមួយ (យប់ថ្ងៃទី 01 សីហា និងទៀបភ្លឺថ្ងៃទី 31 សីហា 2023)។
«ព្រះចន្ទខៀវ» មានពីរប្រភេទ ក្នុងនោះ មួយប្រភេទកើតឡើងទៅតាមប្រតិទិនដែលបង្ហាញខ្លួនពីពីរទៅបីឆ្នាំម្ដង។ ប្រភេទទីពីរគឺកើតឡើងទៅតាមរដូវ ដោយកើតឡើងនៅពេលឆ្នាំសូរិយាគតិមានចន្ទពេញវង់ 13 ដង មិនមែន 12 ដងដូចធម្មតា។
មហាចន្ទកើតឡើងនៅពេលវាពេញបូណ៌មី ហើយស្ថិតនៅក្បែរផែនដីបំផុត។ គន្លងតារាវិថីរបស់ព្រះចន្ទជុំវិញផែនដីមានរាងដូចពងក្រពើ ដូច្នេះជារៀងរាល់ខែ ព្រះចន្ទតែងតែគោចរឆ្លងកាត់តំបន់ជិតផែនដីបំផុត និងតំបន់ឆ្ងាយពីផែនដីបំផុត។
ចន្ទពេញបូរណ៌មីលើកទីពីរក្នុងខែសីហា គឺជាមហាចន្ទទីបី និងស្ថិតនៅជិតផែនដីបំផុតក្នុងចំណោមមហាចន្ទទាំងបួនក្នុងឆ្នាំ 2023។