ប្រទេសចិនចាប់ផ្ដើមអនុវត្តគម្រោងផលិតអគ្គិសនីនេះនៅសៀងហៃ ដែលអាចបង្កើនផលិតភាពខ្ពស់ជាងមុន នៅសមុទ្រខ្សាច់ Gobi និងខ្ពង់រាបទីបី។
គម្រោងដែលបានចាប់ផ្ដើមកាលពីថ្ងៃទី 06 សីហា 2023 គឺដើម្បីសាងសង់រោងចក្រវារីអគ្គិសនីផ្ទុកថាមពលធំជាងគេនៅខេត្តសៀងហៃ។ តាមផែនការ គម្រោងនេះមានសមត្ថភាពផលិតអគ្គិសនី 2.8 ជីហ្គាវ៉ាត់ (GW) បន្ទាប់ពីដាក់ឱ្យដំណើរការពេញលេញ។
រោងចក្រនេះមានបឹងផ្ទុកទឹកចំនួនពីរដែលដើរតួនាទីដូចទៅនឹងថ្មផ្ទុកថាមពលអគ្គិសនី ដោយការទម្លាក់ទឹកពីបឹងខ្ពស់ចុះមកកាន់បឹងទាបដើម្បីផលិតអគ្គិសនីនៅពេលមានតម្រូវការខ្ពស់ និងបូមទឹកពីបឹងទាបត្រលប់ទៅកាន់បឹងខ្ពស់វិញដោយប្រើប្រាស់អគ្គិសនីកកើតឡើងវិញនៅពេលមានតម្រូវការទាប។
អគ្គនាយកដ្ឋានថាមពលចិន (NEA) ឱ្យដឹងថា ប្រទេសចិនផ្ដល់អាទិភាពឱ្យវិស័យវារីអគ្គិសនីផ្ទុកថាមពលដូចខាងលើ ដើម្បីចូលរួមចំណែកជួយឱ្យប្រទេសចិនសម្រេចគោលដៅមិនបំភាយឧស្ម័ននាពេលខាងមុខ៕