មន្ត្រីអាម៉េរិកពីររូបបានឱ្យដឹងថា ប្រទេសនេះជិតប្រកាសអំពីកញ្ចប់ជំនួយផ្នែកយោធាថ្មីសម្រាប់ប្រទេសអ៊ុយក្រែន ដែលមានតម្លៃ 1.3 ពាន់លានដុល្លារ នៅប៉ុន្មានថ្ងៃខាងមុខ។
កញ្ចប់ជំនួយថ្មីនេះនឹងមានទាំងអាវុធការពារដែនអាកាស ប្រព័ន្ធប្រឆាំងយន្តហោះគ្មានមនុស្សបើកបរ (UAV), UAV អត្តឃាត និងគ្រាប់កាំភ្លើងផងដែរ។ នេះបើតាមការបង្ហើបឱ្យដឹងកាលពីថ្ងៃទី 17 កក្កដា ពីមន្ត្រីអាម៉េរិកមួយរូប ក្នុងចំណោមពីររូបខាងលើ។
អាវុធទាំងនេះនឹងត្រូវបានទិញដោយការប្រើប្រាស់ថវិកាក្នុងកម្មវិធីផ្ដួចផ្ដើមជំនួយសម្រាប់អ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យលោក បៃដិន ទិញទំនិញពីបណ្ដាក្រុមហ៊ុនការពារជាតិ ជំនួសឱ្យការដកពីឃ្លាំងកងទ័ព។
សហរដ្ឋអាម៉េរិកគឺជាប្រទេសដែលផ្ដល់ជំនួយផ្នែកយោធាច្រើនជាងគេសម្រាប់ទីក្រុងកៀវ បន្ទាប់ពីអ៊ុយក្រែនត្រូវបានកងទ័ពរុស្ស៊ីចូលឈ្លានពានចាប់ពីខែកុម្ភៈ 2022 រហូតដល់បច្ចុប្បន្ន។