ស្ថានីយចុះចត ឬយានអវកាសចុះចតលើឋានព្រះចន្ទរបស់ប្រទេសចិន នឹងមានទម្ងន់ប្រហែល 26 តោន ដោយរួមមាន ម៉ូឌុលព្រះចន្ទចំនួនមួយគ្រឿង និងម៉ូឌុលរុញច្រានមួយគ្រឿង។
យោងតាមមន្ត្រីនៅទីភ្នាក់ងារអវកាសចិន យានចុះចតនេះអាចនាំអ្នកអវកាសពីររូប ចុះចតលើផ្ទៃព្រះចន្ទដោយសុវត្ថិភាព។ ម៉ូឌុលព្រះចន្ទគឺជាបន្ទប់ដឹកមនុស្ស ខណៈដែលម៉ូឌុលរុញច្រានគឺជាកំណាត់ដែលជួយទប់មិនឱ្យយានធ្លាក់ចុះលឿនពេក ក្នុងពេលចុះចតលើឋានព្រះចន្ទ។
ស្ថានីយចុះចតរបស់ចិន ប្រើប្រាស់រចនារូបរាងដែលមានលក្ខណៈស្រាល និងមានបំពាក់មុខងាររក្សាថាមពលបម្រុងផងដែរ ហើយក៏មានលទ្ធភាពហោះហើរដោយស្វ័យប្រវត្ត។ ស្ថានីយនេះមានតួនាទីនាំអ្នកអវកាសពីគន្លងតារាវិថីព្រះចន្ទ ចុះចតលើផ្ទៃរបស់វា ហើយក្រោយមក ហោះឡើងមកកាន់គន្លងតារាវិថីព្រះចន្ទវិញ មុននឹងក្រុមអវកាសចរ ជិះយានអវកាសហោះត្រឡប់មកកាន់ផែនដី។