Enigma ស្ថិតក្នុងប្រភេទត្បូងពេជ្រខ្មៅ (carbonado) និងជាត្បូងពេជ្រកាត់រួច ធំជាងគេបង្អស់លើពិភពលោក។
យោងតាមអង្គការកំណត់ត្រាពិភពលោក Guinness (Guinness World Records) ត្បូងពេជ្រខ្មៅ Enigma មានទម្ងន់ 555.55 ការ៉ាត់ (111 ក្រាម) និងមានមុខចំនួន។
ក្រៅពីពណ៌ដ៏ចម្លែក និងរូបរាងខុសធម្មតា Enigma ក៏អាចមានប្រភពពីទីអវកាស។ ក្រុមហ៊ុនរៀបចំការលក់ដេញថ្លៃ Sotheby’s បានឱ្យដឹងថា ត្បូង Enigma ត្រូវបានបង្កើតឡើងដោយហេតុការណ៍ប៉ះទង្គិចគ្នារវាងអាចម៍ផ្កាយ ឬកើតឡើងដោយសារអាចម៍ផ្កាយបុកជាមួយនឹងផែនដី ឬមួយពីព្រឹត្តិការណ៍ផ្ទុះផ្កាយខ្នាតធំ ខណៈអ្នកខ្លះថា វាមានប្រភពពីផែនដី។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញអំពីត្បូងពេជ្រខ្មៅមិនទាន់ប្រាកដចំពោះរឿងទាំងនេះនៅឡើយ។
ត្បូងពេជ្រពណ៌ខ្មៅដ៏កម្រ និងធំបំផុតរបស់ពិភពលោកនេះ ធ្លាប់ត្រូវបានលក់ក្នុងតម្លៃ 4.28 លានដុល្លារអាមេរិក នៅក្នុងព្រឹត្តិការណ៍ដេញថ្លៃឯប្រទេសអង់គ្លេស កាលពីដើមឆ្នាំ 2022។
រាល់ត្បូងពេជ្រប្រភេទ carbonado ដែលគេស្គាល់ សុទ្ធតែត្រូវបានរកឃើញនៅប្រេស៊ីល ឬសាធារណរដ្ឋអាហ្វ្រិកកណ្ដាល និងមានអាយុកាលពី 2.6 ទៅ 3.8 ពាន់លានឆ្នាំ។ ក្នុងអំឡុងពេលនោះ ប្រទេសទាំងពីរនេះសុទ្ធតែស្ថិតក្នុងមហាទ្វីប Rodinia។ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានរកឃើញត្បូងពេជ្រខ្មៅដែលកើតឡើងពីការប៉ះទង្គិចអាចម៍ផ្កាយក្នុងអតីតកាល ប៉ុន្តែភាគច្រើនពួកវាមានទំហំតូចខ្លាំង៕