តំបន់ជាច្រើនដែលស្ថិតក្នុងខ្សែទឹកខាងក្រោមនៃទន្លេនៅទីក្រុង Kherson ត្រូវលិចលង់ បន្ទាប់ពីទំនប់ Kakhovka បានបាក់កាលពីថ្ងៃទី 06 មិថុនា។
ទំនប់វារីអគ្គិសនី Kakhovka នៅលើទន្លេ Dnieper ក្នុងតំបន់ដែលរុស្ស៊ីកំពុងកាន់កាប់នៅ Kheron ត្រូវបានបំផ្លាញអស់មួយផ្នែកបន្ទាប់ពីមានករណីផ្ទុះកាលពីព្រឹកថ្ងៃទី 06 មិថុនា បណ្ដាលឱ្យទឹកក្នុងបឹងស្តុកត្រូវហូរមកក្រៅ បង្កការលិចលង់ក្នុងតំបន់ជាច្រើននៅខ្សែទឹកខាងក្រោម។
បឹងស្តុកទឹក Kakhovka មានចំណុះប្រហែល 18 ពាន់លានម៉ែត្រគូប ផ្គត់ផ្គង់ទឹកសម្រាប់ការបញ្ចុះកម្ដៅនៅរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអែរ Zaporizhzhia និងព្រែកជីក Crimea។ រុស្ស៊ី និងអ៊ុយក្រែនសុទ្ធតែយល់ថា នេះគឺជាការវាយប្រហារដែលមានគោលដៅ និងបានទម្លាក់កំហុសដាក់គ្នា។
ខាងក្រោមនេះគឺជាទិដ្ឋភាពមួយចំនួនស្ដីពីទឹកជំនន់ដែលបង្កឡើងដោយហេតុការណ៍បាក់ទំនប់វារីអគ្គិសនី Kakhovka នៅតំបន់ Kherson របស់អ៊ុយក្រែន៖