ដាវដែលមានអាយុកាលជាង 200 ឆ្នាំ របស់ស្ដេច Tipu Sultan ត្រូវបានលក់ក្នុងតម្លៃរហូតដល់ 17.5 លានដុល្លារអាម៉េរិក ខ្ពស់ជាង 2.5 ដងធៀបនឹងកំណត់ត្រាមុននោះ នៅក្នុងការលក់ដេញថ្លៃ កាលពីថ្ងៃទី 23 ឧសភា។
យោងតាមការរំពឹងដំបូង ដាវរបស់ស្ដេច Tipu Sultan មានតម្លៃ 2.5 លានដុល្លារ។ ប៉ុន្តែ កាលពីថ្ងៃទី 23 ឧសភា អាវុធបុរាណនេះត្រូវបានលក់ដេញថ្លៃនៅប្រទេសអង់គ្លេសក្នុងតម្លៃ 17.5 លានដុល្លារអាម៉េរិក។ ប្រការនេះមិនត្រឹមតែបំបែកកំណត់ត្រាសម្រាប់តម្លៃដាវនោះទេ ប៉ុន្តែក៏បង្កើតបានកំណត់ត្រាថ្មីសម្រាប់វត្ថុបុរាណមកពីឥណ្ឌា/អ៊ីស្លាមផងដែរ។
មុននោះ ដាវដែលត្រូវបានលក់ក្នុងតម្លៃខ្ពស់ជាងគេលើពិភពលោក គឺដាវ Boateng Saber ផលិតឡើងតាំងពីសតវត្សរ៍ទី 18 របស់ស្ដេចចិន Qianlong នៃរាជវង្ស Qing។ ឆ្លងកាត់ការលក់ដេញថ្លៃ នៅឆ្នាំ 2006 ក្នុងតម្លៃ 5.93 លានដុល្លារអាម៉េរិក ដាវ Boateng Saber ក៏ត្រូវបានលក់ក្នុងតម្លៃ 7.7 លានដុល្លារនៅឆ្នាំ 2008។
ក៏ប៉ុន្តែ បច្ចុប្បន្ន នាមជាដាវបុរាណដែលមានតម្លៃខ្ពស់ជាងគេលើពិភពលោកបានទៅលើដាវរបស់អតីតមហាក្សត្រឥណ្ឌា Tipu Sultan ដោយសារតែដាវនេះបានបង្ហាញពីសមត្ថភាពផលិតដោយដៃប្រកបដោយភាពល្អឯក៕