ក្រសួងការពារជាតិរុស្ស៊ី Shoigu បានប្រគល់រង្វាន់ថ្នាក់ជាតិដល់ពីឡុតរបស់ Su-29 ព្រោះតែបាន «ទប់ស្កាត់សកម្មភាពបំពានរបស់ UAV អាម៉េរិក»។
«រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergei Shoigu បានប្រគល់រង្វាន់ថ្នាក់ជាតិដល់អ្នកបើកបរយន្តហោះចម្បាំង Su-29 ពីរនាក់ ជាមនុស្សដែលបានរារាំងយន្តហោះគ្មានមនុស្សបើកបរ (UAV) MQ-9 របស់អាម៉េរិកដែលបំពានចូលតំបន់បិទខ្ទប់នៅក្នុងយុទ្ធនាការនៅអ៊ុយក្រែន» ក្រសួងការពារជាតិរុស្ស៊ីប្រកាសនាថ្ងៃនេះដូច្នេះ។
សេចក្ដីប្រកាសនេះមិនបានឱ្យដឹងអំពីអត្តសញ្ញាណ ក៏ដូចជារង្វាន់ជាក់លាក់ដែលពីឡុតទាំងនេះទទួលបាននោះទេ។
កងទ័ពរុស្ស៊ីក៏បានអះអាងថា ព្រំដែននៃតំបន់ដែលត្រូវបានបិទខ្ទប់នេះត្រូវបានជូនដំណឹងដល់គ្រប់ប្រទេសតាំងពីមុនរួចហើយ និងគោរពតាមគោលការណ៍អន្តរជាតិ។
ទាក់ទិននឹងហេតុការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី 14 មីនា បញ្ជាការដ្ឋានកងទ័ពប្រចាំអឺរ៉ុបរបស់អាម៉េរិក មុននោះបានឱ្យដឹងថា យន្តហោះចម្បាំង Su-27 ពីរគ្រឿងរបស់រុស្ស៊ី បានហោះមកក្បែរ ហោះកាត់មុខ និងបាញ់ប្រេងសាំងទៅលើ UAV MQ-9 Reaper នៅលើតំបន់សមុទ្រអន្តរជាតិកាលពីថ្ងៃទី 14 មីនា មុនពេលយន្តហោះ Su-27 មួយគ្រឿងផ្សេងទៀតប៉ះទង្គិចលើស្លាបកង្ហាររបស់ UAV បង្ខំឱ្យទ័ពអាកាសអាម៉េរិកទម្លាក់ UAV ចូលក្នុងសមុទ្រ។
វីដេអូបង្ហាញពីយន្តហោះចម្បាំងរបស់រុស្ស៊ី ហោះកៀកនឹង UAV របស់អាម៉េរិក
ចំណែកមន្ទីរបញ្ចកោណនិយាយថា MQ-9 ពេលនោះកំពុងឈ្លបយកការណ៍ដូចធម្មតា។ អាម៉េរិកប្រើប្រាស់ MQ-9 សម្រាប់សកម្មភាពឈ្លបយកការណ៍ និងវាយប្រហារគោលដៅលើដី។ យន្តហោះគ្មានមនុស្សបើកនេះតែងហោះលើសមុទ្រខ្មៅដើម្បីតាមដានកងទ័ពរុស្ស៊ី។
ក្រុមមន្ត្រីរុស្ស៊ីបានច្រានចោលការចោទប្រកាន់ពីអាម៉េរិក និងយល់ថា UAV របស់អាម៉េរិកផ្លាស់ប្ដូរទិសដៅរហ័ស និងធ្លាក់ដោយឯកឯងនៅពេលបាត់បង់ការគ្រប់គ្រង។ ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំអាម៉េរិក Anatoly Antonov អះអាងថា MQ-9 កំពុងប្រមូលទិន្នន័យដើម្បីបញ្ជូនទៅឱ្យអ៊ុយក្រែន មុនពេលត្រូវធ្លាក់។
វីដេអូបង្ហាញពីយន្តហោះចម្បាំងរបស់រុស្ស៊ី បាច់ប្រេងសំដៅយន្តហោះគ្មានមនុស្សបើករបស់អាម៉េរិក
នេះគឺជាការប៉ះទង្គិចផ្ទាល់ជាលើកដំបូងរវាងកងកម្លាំងរុស្ស៊ី និងអាម៉េរិក រាប់ចាប់តាំងពីសង្គ្រាមនៅអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈឆ្នាំកន្លង។ ហេតុការណ៍នេះមិនបានធ្វើឱ្យមានការប្រឈមមុខដាក់គ្នានៅកន្លែងជាក់ស្ដែងបន្ទាប់ទៀតនោះទេ ប៉ុន្តែវាធ្វើឱ្យទ័ពអាកាសអាម៉េរិកខាតបង់អស់យ៉ាងតិច 30 លានដុល្លារអាម៉េរិក នៅពេល MQ-9 Reaper បានបាត់ខ្លួនទាំងស្រុងពីអាកាស៕