ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញវត្តមានរបស់ដុំបាល់ដែក nickel មួយយ៉ាងធំនៅក្នុងផែនដី តាមរយៈការពិនិត្យលើទិន្នន័យដែលបានរកពីរលករញ្ជួយដី។
នៅខាងក្រោមសម្បកផែនដី គឺមានស្រទាប់កណ្ដាល ស្នូលខាងក្រៅដែលក្ដៅរលាយ ស្នូលខាងក្នុងដែលជាដែករឹងរបស់ផែនដី។ ក៏ប៉ុន្តែស្នូលខាងក្នុងដែលជាដែករឹងនេះនៅមានស្នូលខាងក្នុងបង្អស់មួយស្រទាប់ទៀត នេះបើតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវថ្មីដែលបានប្រកាសកាលពីថ្ងៃទី 21 កុម្ភៈ លើទស្សនាវដ្ដី Nature Communications។
អ្នកវិទ្យាសាស្ត្រជាច្រើន កាលពីប្រហែល 20 ឆ្នាំមុន បានសង្ស័យថា ស្នូលផែនដីមានស្រទាប់មួយផ្សេងទៀតដែលពិបាករកឃើញ។ ពេលនេះ ដោយការប្រើប្រាស់ទិន្នន័យដែលប្រមូលបានពីរលកសញ្ញានៃហេតុការណ៍រញ្ជួយដី អ្នកវិទ្យាសាស្ត្រក៏បានរកឃើញស្រទាប់ក្នុងបង្អស់។
ការរកឃើញស្រទាប់ថ្មីនៅក្នុងជម្រៅជាង 1,600 គីឡូម៉ែត្រក្រោមដី និងទំហំប្រហែល 644 គីឡូម៉ែត្រនេះ គឺពិតជាមានសារសំខាន់។ វាបង្ហាញថា ផែនដីមាន 5 ស្រទាប់សំខាន់ៗ មិនមែន 4 នោះទេ។ របកគំហើញនេះក៏នឹងជួយដល់អ្នកវិទ្យាសស្ត្រស្វែងយល់បន្ថែមពីដែនម៉ាញេទិច និងការវិវត្តរបស់វា រួមនឹងអាថ៌កំបាំងនានារបស់ផែនដី ក៏ដូចជាការកកើត និងការវិវត្តរបស់ពិភពដទៃ៕