ក្រុមអ្នកតាក់តែងច្បាប់អាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់ថវិកាជាតិថ្មីតម្លៃ 1.66 ទ្រីលានដុល្លារ ក្នុងនោះមាន 858 ពាន់លានដុល្លារ សម្រាប់វិស័យការពារជាតិ។
សេចក្ដីព្រាងច្បាប់ស្ដីពីការចំណាយថ្នាក់ជាតិនេះ ត្រូវបានសភាជាន់ទាបអាម៉េរិក អនុម័តកាលពីថ្ងៃទី 23 ធ្នូ 2022 ដោយមានសន្លឹកឆ្នោតគាំទ្រចំនួន 225 សំឡេង និងប្រឆាំង 201 សំឡេង។ មុននោះមួយថ្ងៃ សេចក្ដីព្រាងច្បាប់នេះត្រូវបានសភាជាន់ខ្ពស់អាម៉េរិក អនុម័តរួចហើយ ដោយមានសន្លឹងឆ្នោតគាំទ្រចំនួន 68 សំឡេង ក្នុងនោះមាន 18 សំឡេងមកពីបក្សសាធារណរដ្ឋ និងជំទាស់ 29 សំឡេង។
ប្រធានាធិបតីអាម៉េរិក ចូ បៃដិន ប្រកាសថា នឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ និងសរសើរថា នេះគឺជាភស្ដុតាងបង្ហាញថា បក្សសាធារណរដ្ឋ និងបក្សប្រជាធិបតេយ្យ អាចរួមគ្នាដោះស្រាយបញ្ហាសម្រាប់ជនជាតិអាម៉េរិក»។
សេចក្ដីព្រាងច្បាប់ថវិកាជាតិថ្មីដែលមានតម្លៃ 1.66 ទ្រីលានដុល្លារនេះ គឺកើនឡើងប្រហែល 160 ពាន់លានដុល្លារ ធៀបនឹងឆ្នាំកន្លង។
សេចក្ដីព្រាងច្បាប់ស្ដីថ្មីនេះក៏រួមបញ្ចូលទាំងជំនួយបន្ទាន់តម្លៃ 44.9 ពាន់លានដុល្លាររបស់ សហរដ្ឋអាម៉េរិក សម្រាប់ អ៊ុយក្រែន ផងដែរ។