គិលានុបដ្ឋាកអង់គ្លេសប្រហែល 100,000 នាក់ នាំគ្នាធ្វើកូដកម្មទ្រង់ទ្រាយធំមិនធ្លាប់មានពីមុនមក ជាជម្រើសចុងក្រោយក្នុងការទាមទារដំឡើងប្រាក់ខែ។
សមាជិកសហជីព RCN (Royal College of Nursing) នៅទូទាំងអង់គ្លេស វ៉ែលស៍ និងអៀរឡង់ខាងជើង ឈប់ធ្វើការចាប់ពីម៉ោង 08 ដល់ម៉ោង 20 ថ្ងៃទី 15 ធ្នូ ក្រោយពីបដិសេធរបបបើកប្រាក់ខែថ្មីដែលលើកឡើងដោយរដ្ឋាភិបាលអង់គ្លេស។ នេះគឺជាកូដកម្មដំបូងក្នុងប្រវត្តិសាស្ត្រ 106 ឆ្នាំរបស់ RCN ហើយក៏ជាកូដកម្មធំជាងគេបង្អស់នៅ អង់គ្លេស គិតមកដល់បច្ចុប្បន្ន។
គិលានុបដ្ឋាកនៅផ្នែកលាងឈាម សង្គ្រោះបន្ទាន់ និងថែទាំទារកជាដើម នៅបន្តធ្វើការ ប៉ុន្តែសេវាកម្មសុខាភិបាលនៅក្នុងផ្នែកដទៃនឹងត្រូវកាត់បន្ថយក្នុងពេលធ្វើកូដកម្ម នេះបើតាម RCN។
មនុស្សជាច្រើននៅ អង់គ្លេស កំពុងត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទំនិញឡើងថ្លៃខ្ពស់ ក្នុងគ្រាដែលអតិផរណាមានល្បឿនលឿនជាងល្បឿននៃការដំឡើងប្រាក់ខែ ចំណែកគិលានុបដ្ឋាកក៏ត្រូវធ្វើការលើសកម្លាំងព្រោះតែបញ្ហាខ្វះធនធានមនុស្ស ។ មូលហេតុទាំងនេះហើយដែលបាននាំឱ្យមានកូដកម្មដ៏ធំនេះកើនឡើង៕