សហរដ្ឋអាម៉េរិក បានប្រកាសអំពីកញ្ចប់ជំនួយថ្មីដែលមានតម្លៃ 400 លានដុល្លារសម្រាប់ អ៊ុយក្រែន ក្នុងនោះមានទាំងមីស៊ីលការពារដែនអាកាស រ៉ុក្កែតរបស់ប្រព័ន្ធ HIMARS និងម៉ាស៊ីនផលិតអគ្គិសនីជាង 200 គ្រឿងផងដែរ។
ឧត្តមសេនីយ៍ត្រី Pat Ryder លេខាផ្នែកសារព័ត៌មានរបស់ មន្ទីរបញ្ចកោណ កាលពីថ្ងៃទី 23 វិច្ឆិកា បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីតម្លៃ 400 លានដុល្លារសម្រាប់ អ៊ុយក្រែន។ កញ្ចប់ជំនួយនេះរួមមាន គ្រាប់រ៉ុក្កែតសម្រាប់ប្រព័ន្ធមីស៊ីលការពារដែនអាកាស NASAMS, រ៉ុក្កែតសម្រាប់ប្រព័ន្ធ HIMARS, កាំភ្លើងយន្តធុនធ្ងន់ប្រឆាំងយន្តហោះគ្មានមនុស្សបើក និងគ្រាប់កាំភ្លើងជាង 20 លានគ្រាប់។
កញ្ចប់ជំនួយនេះក៏មានម៉ាស៊ីនផលិតអគ្គិសនីជាង 200 គ្រឿង ដើម្បីជួយឱ្យ អ៊ុយក្រែន អាចដោះស្រាយបញ្ហាដាច់ភ្លើងដោយសារហេដ្ឋារចនាសម្ព័ន្ធរងការខូចខាត។
ក្រសួងការបរទេសអាម៉េរិក ប្រកាសថា កញ្ចប់ជំនួយថ្មីនេះបានធ្វើឱ្យជំនួយសរុបរបស់ប្រទេសនេះសម្រាប់ អ៊ុយក្រែន ចាប់ពីខែមករា 2021 ឡើងដល់ប្រហែល 19.7 លានដុល្លារអាម៉េរិក។
កញ្ចប់ជំនួយថ្មីរបស់ សហរដ្ឋអាម៉េរិក នេះ ត្រូវបានប្រកាសបន្ទាប់ពី រុស្ស៊ី កាលពីថ្ងៃទី 23 វិច្ឆិកា បានបាញ់មីស៊ីលប្រហែល 70 គ្រាប់សំដៅលើគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ អ៊ុយក្រែន៕