ក្រុមប្រទេស G20 បានចេញសេចក្ដីប្រកាសរួម ថ្កោលទោសចំពោះយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន «ដោយពាក្យពេចន៍ធ្ងន់ៗបំផុត» និងស្នើឱ្យ ទីក្រុងមូស្គូ ដកកងទ័ពដោយគ្មានលក្ខខណ្ឌ។
«ស្ទើរតែទាំងអស់នៃសមាជិក បានថ្កោលទោសខ្លាំងក្លាចំពោះសង្គ្រាមនៅ អ៊ុយក្រែន» ប្រកាសរួមរបស់ G20 លើកឡើងនាថ្ងៃនេះដែលជាថ្ងៃចុងក្រោយនៃកិច្ចប្រជុំកំពូល G20 នៅកោះ Bali ប្រទេសឥណ្ឌូណេស៊ី។
ប្រកាសរួមនេះក៏បានទទួលស្គាល់ថា «មានការយល់ឃើញ និងការវាយតម្លៃខុសគ្នាអំពីស្ថានការណ៍នៅ អ៊ុយក្រែន ក៏ដូចជាវិធានការដាក់ទណ្ឌកម្ម»។ បច្ចុប្បន្ន មិនទាន់ដឹងច្បាស់នៅឡើយអំពីគោលជំហររបស់ ប្រទេសចិន និង ប្រទេសឥណ្ឌា នៅក្នុងប្រកាសរួមរបស់ G20 នេះ។
ក្នុងកិច្ចប្រជុំកំពូល G20 ប្រទេសជាច្រើនបានលើកឡើងថា សង្គ្រាមនៅ អ៊ុយក្រែន បានធ្វើឱ្យសេដ្ឋកិច្ចទូទាំងសកលលោកជួបឱនភាព និងបង្កើនការរើសអើងភូមិសាស្ត្រនយោបាយ ក្នុងគ្រាដែលពិភពលោកកំពុងចាកចេញពីវិបត្តិកូវីដ-19។
ចំណែក ភាគីរុស្ស៊ី វិញ យល់ថា ការ «ធ្វើនយោបាយូបនីយកម្ម» លើកិច្ចប្រជុំកំពូល G20 គឺជារឿងមិនយុត្តិធម៌។ លោក Lavrov បានជំនួសឱ្យលោក ពូទីន ទៅចូលរួមកិច្ចប្រជុំកំពូល G20 ប៉ុន្តែបានត្រលប់ទៅវិញនៅព្រលប់ថ្ងៃទី 15 វិច្ឆិកា។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Anton Siluanov ក៏ចូលមកធ្វើជាតំណែងរបស់ រុស្ស៊ី បន្តកិច្ចប្រជុំនេះ។
ជាកិច្ចចុងក្រោយ ប្រធានាធិបតិឥណ្ឌូណេស៊ី លោក Joko Widodo បានប្រគល់តំណែងប្រធាន G20 ទៅឱ្យ ប្រទេសឥណ្ឌា។ យោងតាមលោក Widodo ក្រុមប្រទេសសេដ្ឋកិច្ចធំជាងគេទាំង 20 របស់ពិភពលោក បានអនុម័តលើសេចក្ដីប្រកាសរួមរបស់ក្រុមមេដឹកនាំ និងបង្កើតបាននូវទំនាក់ទំនងជាដៃគូសហការផ្សេងៗទៀត៕