ប្រទេសស្វ៊ីស បានប្រារព្ធខួប 175 ឆ្នាំនៃវិស័យផ្លូវដែកដោយការបញ្ចេញរថយន្តដឹកអ្នកដំណើរបំបែកកំណត់ត្រា Guinness ពិភពលោក ដោយមានប្រវែងជិត 2 គីឡូម៉ែត្រ។
ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Rhaetian (RhB) របស់ ប្រទេសស្វ៊ីស កាលពីថ្ងៃទី 29 តុលា បានបំបែកកំណត់ត្រាពិភពលោក ស្ដីពីរថភ្លើងដឹកអ្នកដំណើរវែងជាងគេបង្អស់ក្នុងពិភពលោក នៅពេលរថភ្លើងមួយខ្សែប្រវែង 1.91 គីឡូម៉ែត្រ បានបញ្ចប់ដំណើររយៈចម្ងាយ 25 គីឡូម៉ែត្រនៅលើជួរភ្នំ Alps ដោយចេញដំណើរពី Preda ទៅកាន់ Filisur ឆ្លងកាត់ស្ពានគោក និងផ្លូវក្រោមដីជាច្រើនកន្លែងនៅលើភ្នំ។
ខ្សែរថភ្លើងដែលមានទូដឹកភ្ញៀវចំនួន 100 នេះ មានបុគ្គលិកបើកបរចំនួន 7 នាក់ និងវិស្វករចំនួន 21 នាក់។ វាអាចធ្វើដំណើរក្នុងល្បឿន 35 គីឡូម៉ែត្រ/ម៉ោង។
RhB បានឱ្យដឹងថា ជើងរថភ្លើងនេះត្រូវបានទទួលស្គាល់ដោយស្ថាប័នឯតទគ្គកម្មពិភពលោក Guinness ហើយព្រឹត្តិការណ៍នេះក៏ជាការរម្លឹកខួបអនុស្សាវរីយ៍ 175 ឆ្នាំនៃវិស័យផ្លូវដែករបស់ ប្រទេសស្វ៊ីស ផងដែរ។