ប្រធានាធិបតីរុស្ស៊ី ពូទីន បានតាមដានសកម្មភាពធ្វើសមយុទ្ធរបស់ កងទ័ពរុស្ស៊ី ដែលមានទិដ្ឋភាពវាយប្រហារសងសឹកដោយអាវុធនុយក្លេអែរ តាមរយៈការបាញ់មីស៊ីលប្លោងច្រើនប្រភេទ ក្នុងនោះមានទាំងមីស៊ីលអន្តរទ្វីបផងដែរ។
រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី Sergey Shoigu បានឱ្យដឹងថា គោលបំណងនៃសមយុទ្ធនេះគឺដើម្បីពិនិត្យអំពីកម្រិតនៃការត្រៀមខ្លួនរបស់ «កងកម្លាំងវាយប្រហារយុទ្ធសាស្ត្ររបស់ រុស្ស៊ី» ក្នុងការប្រើប្រាស់អាវុធនុយក្លេអែរទ្រង់ទ្រាយធំ ឆ្លើយតបនឹងការវាយប្រហារនុយក្លេអែររបស់សត្រូវ។
វិមានក្រឹមឡាំង ឱ្យដឹងថា កងកម្លាំងកំញើញនុយក្លេអែរនៅលើគោក លើសមុទ្រ និងលើអាកាសបានចូលរួមសមយុទ្ធនេះ។
ក្នុងសមយុទ្ធ មីស៊ីលប្លោងអន្តរទ្វីប Yars ត្រូវបានបាញ់ចេញពីព្រលានយានអវកាស Plesetsk នៅតំបន់ Arkhangelsk គ្រាដែលមីស៊ីលប្លោង Sineva ត្រូវបានបាញ់ចេញពីសមុទ្រ Barents និងបានវាយចំគោលដៅនៅលើឧបទ្វីប Kamchatka នៅតំបន់ចុងបូព៌ារបស់ ប្រទេសរុស្ស៊ី។
ហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ Tu-95 ច្រើនគ្រឿងរបស់ រុស្ស៊ី ក៏បានចូលរួមធ្វើសមយុទ្ធយោធានុយក្លេអែររបស់កងទ័ពលើកនេះផងដែរ៕