លោក ហ្សេឡែនស្គី បានចុះហត្ថលេខាលើបទបញ្ជាដាក់ទណ្ឌកម្ម ក្នុងនោះមានទាំងការបង្កកទ្រព្យសម្បត្តិ និងហាមចេញចូលចំពោះលោក ពូទីន និងក្រុមមន្ត្រីរុស្ស៊ី ជាច្រើននាក់ទៀត។
យោងតាមប្រកាសរបស់ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ៩ មិថុនា ក្រៅពី ប្រធានាធិបតីរុស្ស៊ី លោក ពូទីន ទណ្ឌកម្មរបស់ អ៊ុយក្រែន ក៏នឹងត្រូវបានធ្វើឡើងចំពោះអ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង នាយករដ្ឋមន្ត្រីរុស្ស៊ី រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និង រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ផងដែរ។
វិធានការដាក់ទណ្ឌកម្មដែលត្រូវបានដាក់ចេញនៅក្នុងខែទី ៤ នៃយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន នេះ ទំនងជាមិនមានឥទ្ធិពលជាក់ស្ដែងចំពោះក្រុមមន្ត្រីកំពូលៗរបស់ រុស្ស៊ី ឡើយ។
«រុស្ស៊ី ហាក់បានដាក់គោលដៅធ្វើសង្គ្រាមនៅ អ៊ុយក្រែន រហូតដល់ទីបញ្ចប់ ដូច្នេះត្រូវតែដាក់ទណ្ឌកម្មបន្ថែម» រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba និយាយដូច្នេះកាលពីថ្ងៃទី ៨ មិថុនា។