ប្រភពព័ត៌មានពីកងទ័ពរបស់ ស៊ីរី ឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលរបស់ អ៊ីស្រាអែល បង្កការខូចខាតទ្រព្យសម្បត្តិតិចតួចប៉ុណ្ណោះ។
កាលពីព្រលប់ថ្ងៃទី ៦ មិថុនា (ម៉ោងក្នុងស្រុក) អ៊ីស្រាអែល បានបើកការវាយប្រហារដោយប្រើប្រាស់មីស៊ីល សំដៅលើ រដ្ឋធានីដាម៉ាស (Damascus) របស់ ប្រទេសស៊ីរី។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីរី (SANA) ឱ្យដឹងថា កងកម្លាំងការពារដែនអាកាសរបស់ប្រទេសនេះ បានប្រឈមមុខនឹងការវាយប្រហារដោយមីស៊ីលថ្មីរបស់ អ៊ីស្រាអែល។
ការវាយប្រហារខាងលើត្រូវបានធ្វើឡើងចេញពីតំបន់ខ្ពង់រាប Golan សំដៅលើគោលដៅនានានៅជនបទភាគខាងត្បូងរបស់ រដ្ឋធានីដាម៉ាស។ ក៏ប៉ុន្តែ កងកម្លាំងការពារដែនអាកាសរបស់ ស៊ីរី បានបាញ់ទម្លាក់មីស៊ីលទាំងនេះស្ទើរតែទាំងអស់។ ប្រភពព័ត៌មានពីកងទ័ពរបស់ ស៊ីរី ឱ្យដឹងថា ការវាយប្រហារដោយមីស៊ីលរបស់ អ៊ីស្រាអែល បង្កការខូចខាតទ្រព្យសម្បត្តិតិចតួចប៉ុណ្ណោះ។
កាលពីប៉ុន្មានសប្ដាហ៍កន្លង ក្រសួងការពារជាតិស៊ីរី ប្រកាសថា មនុស្ស ៣ នាក់បានស្លាប់នៅក្នុងការវាយប្រហារចេញពីតំបន់ខ្ពង់រាប Golan របស់ អ៊ីស្រាអែល សំដៅលើគោលដៅមួយនៅក្នុង រដ្ឋធានីដាម៉ាស។