Skip to content

អ៊ុយ​ក្រែ​ន កោតសរសើរ​ចំពោះ អង់គ្លេស ដែល​ផ្ដល់​អាវុធ​ត្រូវ​តាម​តម្រូវការ

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី និយាយថា ប្រទេស​អង់គ្លេស ផ្ដល់​អាវុធ​ដែល​ប្រទេស​នេះ​កំពុង​ត្រូវការ​ចាំបាច់​ដើម្បី​ប្រឆាំងនឹង​កងកម្លាំង​របស់ រុស្ស៊ី និង​បាន​អរគុណ​ចំពោះ នាយករដ្ឋមន្ត្រី បូរី​ស ច​ន សុន ដោយសារ «យល់​ពី​តម្រូវការ»។

«ខ្ញុំ​ដឹងគុណ​ចំពោះ នាយករដ្ឋមន្ត្រី បូរី​ស ច​ន សុន ព្រោះតែ​បាន​យល់​នូវ​តម្រូវការ​របស់​យើង និង​ត្រៀម​ជានិច្ច​ក្នុងការ​ផ្ដល់ឱ្យ អ៊ុយ​ក្រែ​ន នូវ​ប្រភេទ​អាវុធ​ដែល​យើង​ត្រូវការ​ដើម្បី​ការពារ​ប្រជាជន» ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃទី ៦ មិថុនា។

មុន​នោះ ប្រទេស​អង់គ្លេស បានឱ្យដឹងថា នឹង​សហការ​ជាមួយ សហរដ្ឋ​អាម៉េរិក ដើម្បី​បញ្ជូន​កាំជ្រួច​ហ្វូង M២៧០ រយៈ​ចម្ងាយ ៨០ គីឡូម៉ែត្រ ទៅឱ្យ អ៊ុយ​ក្រែ​ន។ ប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី ប្រធានាធិបតី​រុស្ស៊ី លោក ពូ​ទីន បានប្រកាសថា នឹង​វាយប្រហារ​លើ​គោលដៅ​ថ្មី​នៅ អ៊ុយ​ក្រែ​ន បើសិន​លោកខាងលិច ផ្ដល់​អាវុធ​ប្រភេទ​នេះ​ឱ្យ អ៊ុយ​ក្រែ​ន។

ការប្រយុទ្ធ​គ្នា​រវាង​កងកម្លាំង​រប​ស់ អ៊ុយ​ក្រែ​ន និង រុស្ស៊ី កំពុង​កើតឡើង​យ៉ាងខ្លាំង​ក្លា​នៅ​តំបន់ Donbass ភាគ​ខាងកើត​នៃ ប្រទេស​អ៊ុយ​ក្រែ​ន ពិសេស​គឺ​នៅ Severodonetsk ដែលជា​ទីក្រុង​ធំ​បំផុត​របស់​ខេត្ត Lugansk។ រុស្ស៊ី និង​ក្រុម​ផ្ដាច់ខ្លួន កំពុង​វាយ​សន្ធប់​លើ Severodonetsk បំណង​គ្រប់គ្រង​ខេត្ត Lugansk ទាំងមូល។

អ៊ុយ​ក្រែ​ន ទទួលស្គាល់ថា កម្លាំង​របស់ រុស្ស៊ី មានប្រៀប​ជាង និង​កំពុង​ដាក់​សម្ពាធ​ធ្ងន់ធ្ងរ​លើ​អង្គភាព​នានា​របស់ អ៊ុយ​ក្រែ​ន ដែល​នៅ​ការពារ​ទីក្រុង Severodonetsk។

Leave a Reply

Your email address will not be published. Required fields are marked *