អង្គការសហប្រជាជាតិ បានយល់ព្រមតាមសំណើរបស់ តួកគី ទាក់ទិននឹងការប្ដូរឈ្មោះប្រទេស ពី Turkey ទៅជា Türkiye ដើម្បីពង្រឹងកេរ្តិ៍ឈ្មោះ និងវប្បធម៌ជាតិ។
អ្នកនាំពាក្យរបស់ អង្គការសហប្រជាជាតិ (UN) Stephane Dujarric កាលពីថ្ងៃទិ ២ មិថុនា បញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសតួកគី Mevlut Cavusoglu បានដាក់សំណើជូនអង្គការនេះ ដោយស្នើឱ្យប្ដូរឈ្មោះប្រទេសពី Turkey ទៅជា Türkiye។
អ្នកនាំពាក្យរបស់ UN បានឱ្យដឹងថា សំណើរបស់ តួកគី មានសុពលភាពភ្លាម។ «ឱ្យតែលិខិតពីគណៈប្រតិភូអចិន្ត្រៃយ៍នៃប្រទេសនេះពិតជាប្រាកដមែន និងមិនមានជម្លោះទឹកដីជាមួយប្រទេសដទៃ សំណើនេះនឹងត្រូវបានចាត់ការភ្លាម» Dujarric និយាយដូច្នេះ។
លោក Dujarric បន្ថែមថា «សំណើរបស់ តួកគី និយាយអំពីឈ្មោះផ្លូវការរបស់ពួកគេនៅក្នុង អង្គការសហប្រជាជាតិ។ តួកកី ក៏អាចប្រើប្រាស់ឈ្មោះថ្មីនៅក្នុងវិស័យជាច្រើនផ្សេងទៀត ប៉ុន្តែ អង្គការសហប្រជាជាតិ នឹងមិនមានយោបល់អ្វីឡើយ»។
ឈ្មោះ Türkiye ត្រូវបានប្រើប្រាស់នៅ តួកគី ក្នុងឆ្នាំ ១៩២៣ នៅពេលដែលដែនដីនេះក្លាយជាប្រទេសថ្មីបន្ទាប់ពីរបប អូតូម៉ង់ (Ottoman) បានដួលរលំ។ ប៉ុន្តែ តួកគី បានប្រើប្រាស់ឈ្មោះ Turkey នៅលើឆាកអន្តរជាតិ។
ប្រធានាធិបតីតួកគី Recep Tayyip Erdogan បានជំរុញឱ្យប្ដូរឈ្មោះប្រទេសតាំងពីខែធ្នូ ២០២១ ដោយយល់ថា ឈ្មោះថ្មីនឹងបង្ហាញភាពល្អប្រសើរជាមុនសម្រាប់វប្បធម៌ និងតម្លៃរបស់ តួកកី។
ប្រជាមួយចំនួនក្នុងពិភពលោក ថ្មីៗនេះ ក៏ធ្លាប់បានប្ដូរឈ្មោះប្រទេសរបស់ខ្លួន។ ឆ្នាំ ២០១៩ សាធារណរដ្ឋ Macedonia ប្ដូរឈ្មោះទៅជា សាធារណរដ្ឋ Macedonia ខាងជើង និង Swazilang ប្ដូរទៅជា Eswatini កាលពី ឆ្នាំ ២០១៨។