យ៉ាងហោចណាស់មានមនុស្សម្នាក់បាត់បង់ជីវិត និង ៧ នាក់ទៀតរងរបួសនៅក្នុងករណីផ្ទុះអាវុធដែលបានកើតឡើងនៅក្នុងពិធីបុណ្យមួយនៅក្បែរទីក្រុង Tulsa នៃរដ្ឋ Oklahoma របស់ សហរដ្ឋអាម៉េរិក កាលពីព្រឹកថ្ងៃទី ២៩ ឧសភា (ពេលវេលាក្នុងតំបន់)។
យោងតាមក្រុមមន្ត្រីរបស់រដ្ឋ Oklahoma ហេតុការណ៍ផ្ទុះអាវុធនេះកើតឡើងនៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំនៅក្នុងតំបន់ ដែលមានមនុស្សចូលរួមប្រហែល ១,៥០០ នាក់។ បន្ទាប់ពីហេតុការណ៍នេះកើតឡើង មិនទាន់មានជនសង្ស័យណាម្នាក់ត្រូវបានចាប់ខ្លួននៅឡើយ។
ក្នុងរយៈពេល ៥ ខែកន្លង ប្រជាជនអាម៉េរិក ជាង ១៧,០០០ នាក់ បានស្លាប់នៅក្នុងបណ្ដាករណីដែលទាក់ទិននឹងអាវុធ ក្នុងនោះមានកុមារ និងក្មេងចំទង់ប្រហែល ៦៤០ នាក់។
បញ្ហាហិង្សាពាក់ព័ន្ធនឹងកាំភ្លើងកំពុងតែកក្រើនឡើងជាថ្មីនៅ សហរដ្ឋអាម៉េរិក បន្ទាប់ពីកើតមានករណីបាញ់សម្លាប់មនុស្សនៅឯសាលារៀនមួយនៅទីរួមស្រុក Uvalde ក្នុងរដ្ឋ Texas បណ្ដាលឱ្យសិស្សចំនួន ១៩ នាក់ និងគ្រូបង្រៀន ២ នាក់បានបាត់បង់ជីវិតកាលពីថ្ងៃទី ២៤ ឧសភាកន្លងទៅ។