Paul Pelosi អាយុ ៨២ ឆ្នាំ ដែលជាស្វាមីរបស់ ប្រធានសភាជាន់ទាបអាម៉េរិក លោកស្រី Nancy Pelosi កាលពីចុងសប្ដាហ៍កន្លងត្រូវបានប៉ូលិសចាប់ខ្លួន ព្រោះតែការបើកបរបន្ទាប់ពីផឹកស្រា។
យោងតាមព័ត៌មានពីស្រុក Napa រដ្ឋ California លោក Paul Pelosi ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ២៨ ឧសភា ដោយត្រូវបានចោទថា បើកបរបន្ទាប់ពីប្រើប្រាស់គ្រឿងស្រវឹង និងមានអាល់កុលក្នុងឈានលើសពី ០.០៨%។
ទោសទាំងពីរករណីខាងលើ ធ្វើឱ្យលោក Paul Pelosi ត្រូវបង់ប្រាក់ពិន័យ ៥,០០០ ដុល្លារ ហើយក៏ត្រូវបានដោះលែងកាលពីព្រឹកថ្ងៃទី ២៩ ឧសភា។
លោក Paul Pelosi គឺជាអ្នកវិនិយោគស្ងាត់ស្ងៀមមួយរូប។ លោកគ្រប់គ្រងក្រុមហ៊ុនវិនិយោគមួយនៅ San Francisco។ ប្រធានសភាអាម៉េរិក និងលោក Paul Pelosi បានជួបគ្នានៅឯសាកលវិទ្យាល័យ Georgetown និងបានរៀបការជាមួយគ្នាកាលពីឆ្នាំ ១៩៦៣។