យន្តហោះទម្លាក់គ្រាប់បែក B-១B Lancer ឆេះម៉ាស៊ីន នៅឯទីលានសម្រាប់ចតក្នុងមូលដ្ឋានទ័ព Dyess នៃរដ្ឋ Texas របស់ សហរដ្ឋអាម៉េរិក បណ្ដាលឱ្យមានមនុស្សរងរបួសយ៉ាងតិច ២ នាក់។
ក្រុមហោះហើរទម្លាក់គ្រាប់បែកលេខ ៧ នៃ ទ័ពអាកាសអាម៉េរិក កាលពីម្សិលមិញបានឱ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅក្នុងដំណាក់កាលថែទាំយន្តហោះ B-១B Lancer នៅឯមូលដ្ឋាន Dyess កាលពីថ្ងៃទី ២០ មេសា។ ម៉ាស៊ីន ១ ក្នុងចំណោម ៤ របស់យន្តហោះនេះបានឆាបឆេះយ៉ាងសន្ធោសន្ធៅ។
«កម្លាំងប្រតិកម្មរហ័សបានមកដល់កន្លែងកើតហេតុ និងគ្រប់គ្រងអគ្គិភ័យនេះបានទាំងស្រុង។ មនុស្ស ២ នាក់ រងរបួស ប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិត និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះ» ប្រកាសរបស់ក្រុមហោះហើរលេខ ៧ ឱ្យដឹងដូច្នេះ។
វីដេអូដែលត្រូវបានចែករំលែកលើបណ្ដាញសង្គមបង្ហាញថា អណ្ដាតភ្លើងឆាបឆេះសន្ធោសន្ធៅនៅលើមួយផ្នែកនៃដងខ្លួន ស្លាប និងផ្នែកខាងក្រោមរបស់យន្តហោះដែលកំពុងស្ថិតនៅកន្លែងចត។
https://www.youtube.com/watch?v=0EdcHtOfSCE
B-១B ត្រូវបានផលិតក្នុងអំឡុងពីឆ្នាំ ១៩៨៣ ដល់ ១៩៨៨ ក្នុងនោះ ១ គ្រឿងដំបូងត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ១ តុលា ១៩៨។ យន្តហោះនេះអាចបំពាក់អាវុធចំនួន ៥៧ ប្រភេទ ក្លាយជាយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដែលអាចផ្ទុកអាវុធបានច្រើនជាងគេរបស់ អាម៉េរិក។
កាលពីឆ្នាំកន្លង សហរដ្ឋអាម៉េរិក បានដាក់ឱ្យចូលនិវត្តន៍ចំពោះយន្តហោះ ១៧ គ្រឿង ក្នុងចំណោមយន្តហោះ B-១B Lancer ចំនួន ៦២ គ្រឿង ក្រោយពីបានប្រើប្រាស់អស់រាប់សិបឆ្នាំមកនេះ។ អាម៉េរិក មានគម្រោងឈប់ប្រើប្រាស់ក្រុមយន្តហោះទម្លាក់គ្រាប់បែប B-១B ទាំងអស់នេះក្នុងរយៈពេល ១០ ទៀត ដើម្បីទុកកន្លែងឱ្យយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រប្រភេទថ្មីជាងនេះ។