ភាគច្រើននៃសមាជិកមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២ មីនា បានបោះឆ្នោតថ្កោលទោសអំពើឈ្លានពានរបស់ រុស្ស៊ី នៅ អ៊ុយក្រែន និងស្នើឱ្យដកកងទ័ពចេញពីប្រទេសនេះដោយគ្មានលក្ខខណ្ឌ។
កិច្ចប្រជុំបន្ទាន់កាលពីថ្ងៃទី ២ មីនា ដែលត្រូវបានកោះដោយក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ ត្រូវបានធ្វើឡើងនៅទីក្រុង New York សហរដ្ឋអាម៉េរិក។
១៤១ ក្នុងចំណោមសមាជិក ១៩៣ រូប នៃ មហាសន្និបាតអង្គការសហប្រជាជាតិ បានបោះឆ្នោតគាំទ្រសេចក្ដីសម្រេចថ្កោលទោសយុទ្ធនាការយោធារបស់ រុស្ស៊ី នៅ អ៊ុយក្រែន។ សមាជិក ៥ រូប បានបោះឆ្នោតប្រឆាំង និង ៣៥ រូប បោះឆ្នោតអនុបវាទ ក្នុងនោះមាន ចិន ដែលជាសមាជិកអចិន្ត្រៃយ៍របស់ ក្រុមប្រឹក្សាសន្តិសុខ។ រុស្ស៊ី, ស៊ីរី និង បេសឡារូស ស្ថិតក្នុងក្រុម ៥ ប្រទេសដែលបានបោះឆ្នោតប្រឆាំង។
ក្រៅពីការថ្កោលទោសលើ រុស្ស៊ី សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ក៏បានស្នើឱ្យ រុស្ស៊ី ដងកងទ័ពទាំងអស់ចេញពីទឹកដីរបស់ អ៊ុយក្រែន ដែលអន្តរជាតិបានទទួលស្គាល់ផ្លូវការ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ៕