Skip to content

ពលរដ្ឋ​ស៊ីវិល នៅ អ៊ុយ​ក្រែ​ន ចាប់​កាន់​កាំភ្លើង​ រង់ចាំ​ «ប្ដូរគ្រាប់» ជា​មួយ​ ទាហាន​រុស្ស៊ី ដើម្បី​ការពារ រដ្ឋធានី​កៀវ

ប្រវត្តិវិទូ Yuriy Korchemniy មិន​ធ្លាប់បាន​កាន់​កាំភ្លើង​ម្ដងណា​ឡើយ​ក្នុង​ជីវិត ប៉ុន្តែ នៅតែ​កាន់​កាំភ្លើង AK-៤៧ ក្នុង​ដៃ ស្ម័គ្រចិត្ត​ចូលរួម​ការពារ​រដ្ឋធានី ជាមួយ​ប្រជាជន​ដទៃទៀត។

Korchemniy ចាប់យក​កាំភ្លើង AK-៤៧ ពី​ធុង​អាវុធ​ដែល​ទើបត្រូវ​បានដាក់ចុះ​ពី​រថយន្ត​ដឹកទំនិញ។ នេះ​គឺជា​អាវុធ​ដែល​កងទ័ព​របស់ អ៊ុយ​ក្រែ​ន ចែក​ឱ្យ​អង្គភាព​ស្ម័គ្រចិត្ត​ការពារ​ថ្មី ដែល​ទើបតែ​បង្កើតឡើង​កាលពី​ថ្ងៃទី ២៥ កុម្ភៈ បន្ទាប់ពី រុស្ស៊ី បើក​ការឈ្លានពាន​បាន ២ ថ្ងៃ។

កន្លែង​ដែល Korchemniy កំពុង​ឈរជើង គឺជា​ទីតាំង​ដែលមាន​ផ្លូវ​នាំទៅ​កាន់​តំបន់​រដ្ឋបាល ដែល​ប្រធានាធិបតី ហ្សេ​ឡេ​ន​ស្គី ធ្វើការ។ ចំណែក​ទិស​ផ្ទុយ​នៅលើ​ផ្លូវ​នេះ នាំទៅរក​តំបន់​ដែល​ប៉ុន្មាន​ម៉ោង​មុននេះ មានការ​ប្រយុទ្ធ​គ្នា​រវាង ទាហាន​អ៊ុយ​ក្រែ​ន និង ទាហាន​រុស្ស៊ី។

អង្គភាព​ស្ម័គ្រចិត្ត​ខាងលើ មិនទាន់​បានឃើញ​ស្រមោល​របស់ កងទ័ព​រុស្ស៊ី នៅឡើយ បើ​ទោះ​បានឮ​ស្នូរ​គ្រាប់កាំភ្លើង​នៅឯ​នាយ។ មេបញ្ជាការ​អង្គភាព​នេះ បាន​និយាយថា «មិនដឹង​ច្បាស់​ថា ទាហាន​រុស្ស៊ី ទាំងនោះ បាន​ទៅ​ទីណា ក្រោយពី​បាន​វាយប្រហារ​ទីតាំង​ក្បែរ​នោះ។

 

Leave a Reply

Your email address will not be published. Required fields are marked *